Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ទី ១១ ឈ្មោះ នូ​ល (NOUL)​នឹងធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​

​ភ្នំពេញ​៖ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​សាធារណជន ម្ចាស់​អាជីវកម្ម​កាណូត​ទេសចរណ៍ ប្រជា​នេសាទ និង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជ្រាបថា យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ស្ថានភាព​របស់​ព្យុះ​ទី ១១ ឈ្មោះ នូ​ល (NOUL)​។ ក្នុងនោះ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។ អាស្រ័យ​ដូចនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​ផ្អាក​ការចេញដំណើរ​ជា​បណ្តោះអាសន្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុ​ន​ស្តីពី ស្ថានភាព​របស់​ព្យុះ​ទី ១១ ឈ្មោះ នួ​ល (NOUL)​។​បន្ទាប់ពី​បានធ្វើការ​ពិនិត្យ និង​តាមដាន​ជាប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា សម្ពាធ​ទាប​សកម្ម​មួយ ដែល​បាន​កើតឡើង​នៅលើ​សមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ បាន​វិ​វត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅជា វិ​សម្ពាធ​ទាប (Tropical Depression) ហើយ​បាន បង្កើន​ឥទ្ធិពល​របស់ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ១១ ឈ្មោះ ទូល (NOUL) ពេលដែល​ឆ្លងកាត់ ប្រទេស​ហ្វីលីពីន នៅវេលា​ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។ យោងតាម​ការ​ព្យាករ ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ចូលទៅ​ដល់​ឆ្នេរ​ដា​ណា​ង​នៃ​ប្រទេស​វៀតណាម ភាគ​កណ្តាល នៅ​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ ហើយ​បន្តដំណើរ​ចូល​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ​ក្នុងប្រទេស​ឡាវ និង​ថៃ ។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។ ២- បណ្តា​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាចមាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ​ច្រើន រួមជាមួយ​ខ្យល់​បង្ហូរ អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) 1

៣- តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង ជំនន់​ទឹកភ្លៀង (Flash Flood) រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។ – ស្ថានភាព​នៃ ទឹកទន្លេ​មេគង្គ ចាប់ផ្តើម​ឡើង​បន្តិច ជា​បន្តបន្ទាប់ ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕​ដោយ​៖​កូ​ឡាប​


×