ព្រះសីហនុ៖ រដ្ឋបាលស្រុកព្រៃនប់បានជូនដំណឹង ការផ្អាកបណ្ដោះអាសន្នការធ្វើដំណើរឆ្លងកាត់ផ្លូវអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ឲ្យបានជ្រាបថា អាជ្ញាធរស្រុកសូមបិទផ្លូវនេះជាបណ្ដោះអាសន្នសិនព្រោះជំនន់ទឹកភ្លៀងលិចខ្លាំង។
នៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលស្រុកព្រៃនប់សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់ផ្លូវអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ឲ្យបានជ្រាបថា អាជ្ញាធរស្រុកសូមបិទផ្លូវនេះជាបណ្ដោះអាសន្នសិនព្រោះជំនន់ទឹកភ្លៀងលិចខ្លាំងខ្លាចមានគ្រោះថ្នាក់ដល់បងប្អូន អាស្រ័យដូចបានជម្រាបខាងលើនេះ សូមបងប្អូនជ្រាបជាព័ត៌មាន ៕ដោយ៖កូឡាប