Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់ ស្លាប់​ចំនួន​៨​នាក់ និង​រងរបួស​ចំនួន​៣​នាក់​

បាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង សូម​ចូលរួម​រំលែក​ទុក្ខ ដ៏​ក្រៀមក្រំ​និង​សោ​កស​ង្រែ​ង​ជាទីបំផុត ជាមួយ​ក្រុមគ្រួសារ​សព និង​សាច់ញាតិ ដែល​បាន​ជូ​ប​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​(​រន្ទះបាញ់​) កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ០៦ ល្ងាច នៅក្នុង ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ដែល​បណ្តាលឱ្យ​ស្លាប់បាត់​បង់ជីវិត​ចំនួន​៨​នាក់ និង​រងរបួស​ចំនួន​៣​នាក់ ។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបាត់ដំបង និង​ព្រៃវែង និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បាន​សម្ដែង​នូវ​សេចក្ដី​ក្រៀមក្រំ​យ៉ាង​ក្រែ​លែង និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ទាំង​៨​រូប ដែល​បាន​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​រន្ទះបាញ់ នៅ​ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​ដើម្បី​ចូលរួម​រំលែក​នូវ​សេចក្ដី​ទុក្ខលំបាក និង​សម្រាល​នូវ​បន្ទុក​តម្រូវការ​ផ្សេងៗ របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ តាមរយៈ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ចូលរួម​បច្ច័យ​បុណ្យសព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ស្លាប់​ទាំង​៨​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា​៣​លាន​រៀល​។ ដោយឡែក​ជនរងគ្រោះ​ដែល​រងរបួស និង​កំពុង​សក​ម្រា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៣​នាក់​ផ្សេងទៀត​នោះ សម្ដេច និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់​ចំនួន​២​លាន​រៀល​។

​សូមបញ្ជាក់ថា​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​រន្ទះបាញ់​ដែល​បាន​ផ្ដាច់​យក​ជីវិត​ជនរងគ្រោះ​៨​នាក់ និង​៣​នាក់​ទៀត​រងរបួស​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច ថ្ងៃទី​១៧ ខែកញ្ញា​ម្សិលមិញ​នេះ នៅ​ឃុំ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ខណៈ​ជនរងគ្រោះ រួមទាំង​ញាតិមិត្ត​មួយចំនួនទៀត កំពុង​ជួបជុំ​ទទួលទាន​អាហារ​ពេល​ល្ងាច​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​៕​ដោយ​៖​កូ​ឡាប​

×