Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​បើករថយន្ត​បុក​បុរស​ម្នាក់​ជា​ជន​ខ្មែរ​កំពុងបើក​ម៉ូតូ​ស្លាប់​យ៉ាង​ណោ​ច​អាធ័ម នៅ​ក្រុងព្រះសីហនុ​

spot_img

​ព្រះសីហនុ : បុរស​ជនជាតិ​ម្នាក់​ដែលជា​បុគ្គលិក​កាស៊ីណូ​ខ្សាច់​ស បាន​បើករថយន្ត​ក្នុង​ល្បឿ​ង​លឿន​ក៏​ទៅបុក​ម៉ូតូ​១​គ្រឿង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​បុរស​ជនជាតិខ្មែរ​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ហេតុ​ការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ ត្រង់ចំណុច​ខាង​សាលារៀន​បឋម​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​១ សង្កា​ត​លេខ​១ ក្រុងព្រះសីហនុ​។​

​ចំពោះ​ជនជាតិ​ចិន​ដែល​បង្កហេតុ​នោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ ចំពោះ​បុរស​ម្នាក់​ខ្មែរ​ដែល​ស្លាប់​នោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​មន្ទីរ​បង្អែក​ចំការចេក​ខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងរក​បងប្អូន​សាច់ញាតិ​អោយមក​ទទួល​សាក​សព្វ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូម​បញ្ចាក់​ថា​បុរស​ដែល​ស្លាប់​នេះ​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បុរស​ម្នាក់នេះ​មាន​ពាក់​ខោខ្លី​ត្រឹម​ជ​ង្គ​ង​ពណ៌​ឈាមជ្រូក និង​ពាក់អាវ​ដែ​ខ្លី​ពណ៌​ខៀវ អាយុ​ប្រហែល​២០​ឆ្នាំ​ជាង ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង​កូរ៉េ ពណ៍​ក្រហម​គ្មាន​ស្លាក់​លេខ​។

​បច្ចុប្បន្ន​រថយន្ត​បង្កហេតុ និង​ម៉ូតូ​ត្រូវបាន​សមត្ថ​កិ​ច្វ​អូស​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ដោះស្រាយ​ទៅមក​ផ្លូវច្បាប់​៕​

spot_img
×