Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​នារី​ភ្នំពេញ​ក្រោ​ន បើកឆាក​ជួប ក្រុម​នារី​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០២០

​ភ្នំពេញ​៖ យោងតាម​ការចាប់​ឆ្នោត​ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ព្រឹក​ថ្ងៃទី​២១​ខែកញ្​ឆ្នាំ​២០២០ បាន​បង្ហាញថា ក្រុម​នារី​ភ្នំពេញ​ក្រោ​ន នឹងត្រូវ​ជួប​ក្រុម​នារី​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុងការ​ប្រកួត​បើកឆាក​នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០២០​។​

​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៧ ខែកញ្ញា សប្តាហ៍​នេះ ដោយ​លេង​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​
​គួរ​បញ្ជាក់ថា ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០២០ មាន​ក្រុម​ចូលរួម​ចំនួន ១០ ភ្នំពេញ​ក្រោ​ន​, សមាគម​កីឡាបាល់ទាត់ ខ​ភម​, បឹងកេត​, ព្រះខ័ន​រាជ​ស្វាយរៀង​, ខេត្តសៀមរាប​, ខេត្តបាត់ដំបង​, ខេត្ត​កំពង់​ស្ពឹ​, ខេត្តកំពង់ធំ​, ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង​។​

​ការប្រកួត​នឹងត្រូវ​ប្រើប្រាស់​រូបមន្ត​លី​គ​ដោយ​មួយក្រុម​លេង​ចំនួន ៩ ប្រកួត​ដោយមាន​ក្នុង​ទឹកដី និង​ក្រៅ​ដី​។ ខណៈ​ក្រុម​ស្ថិតនៅ​កំពូល​តារាង​ទាំង ៤ ត្រូវ​រង់ចាំ​នៅ​វគ្គ​ខ្វែង​។ លេខ ៤ ជួប លេខ ៣, ក្រុម​ឈ្នះ​(​លេខ ៣ ឬ​លេខ​៤) ជួប​ក្រុម​លេខ ២, ស្របពេល​ក្រុម​ស្ថិត​ចំណាត់ថ្នាក់​លេខ ១ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នឹងត្រូវ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២០ ខែធ្នូ​៕ ដោយ ៖ វិឆ្ឆិកា​

×