Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ជំរុញ​នឹង​ព​ន្លឿ​ន​ក្រុមការងារ​សាងសង់​ដំបូល​ផ្សារ​សំរោង​យ៉ោ​ង ឡើងវិញ ឲ្យ​បាន​លឿន​ឆាប់រហ័ស នឹងមាន​ស្តង់ដារ​សុវត្ថិភាព​

​តាកែវ​៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើ​ការជំរុញ ក៏ដូចជា​ព​ន្លឿ​ន​ទៅដល់​ក្រុមការងារ ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការងារ​សាងសង់​ដំបូល​ផ្សារ​សំរោង​យ៉ោ​ង ត្រូវ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​សាងសង់ ដំបូល​នេះ​ឲ្យ​បាន​លឿន​ឆាប់រហ័ស ដើម្បី​ឲ្យ​អាជីវករ​ឆាប់​បាន​លក់ដូរ​ជា​បណ្តោះអាសន្ន​ឡើងវិញ បន្ទាប់ពី​អគ្គិភ័យ​បាន​ឆេះ​ស្ទើរតែ​ទាំងស្រុង​កាលពី​យប់​ថ្ងៃទី​១៧ កញ្ញា វេលា​ម៉ោង​៧​នឹង​១០​នាទី​នោះ ។​

ថ្លែង​នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​រៀប​ចំ និង​សាងសង់​ដំបូល​ផ្សារ​ជូន​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ដើម្បី​ធ្វើការ​ព​ន្លឿ​ន​ការសិក្សា​គម្រោង និង​សាងសង់​ដំបូល​ផ្សារ​ប្រកបដោយ​គុណភាព សំណង់​រឹងមាំ នៅឯ​សាលប្រជុំ​សាលាស្រុក​បាទី នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ក្រោម​គំនិត​ផ្ដួចផ្ដើម​ផ្ទាល់​របស់ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្ដី​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ សម្រេច​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ឲ្យ​បង្កើត​គណៈកម្មការ​រៀប​ចំ និង​សាងសង់​ដំបូល​ផ្សារ​ជូន​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ដែល​បាន​រងគ្រោះ​អគ្គិភ័យ ក៏ដូចជា​ឧបត្ថម្ភ​ថវិកា ៧​ម៉ឺន​ដុល្លារ​អា​មេ​រិច សម្រាប់​សាងសង់​ដំបូល​ផ្សារ​នេះ ហើយ​ការសាងសង់​នេះ គឺ​ត្រូវ​ធានាថា មាន​គុណភាព​នឹងត្រូវ​ត្រឹម​តាម​ស្តង់ដារ​បច្ចេកទេស និង​ធានា​សុវត្ថិភាព​ក្រោយពី​ក្រុមអាជីវករ​បាន​លក់ដូ​រ​ឡើងវិញ ។​

​ឯកឧត្តម អ៊ូច ភា បាន​គូស​បញ្ជាក់ទៀតថា ដើម្បី​ធានាបាន​នូវ​គុណភាព​រឹងមាំ នឹងមាន​ស្តង់ដារ​សុវត្ថិភាព​ជូន​ក្រុមអាជីវករ​នោះ សូម​ក្រុមការងារ​សាងសង់​ដំបូល​ផ្សារ​សំរោង​យ៉ោ​ង​នេះ ដែលមាន​អភិបាលរង​ខេត្ត​មួយរូប​ជា​អ្នកដឹកនាំ​ផ្ទាល់ ក៏ដូចជា​មន្ទីរជំនាញ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ និង​គូស​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​សុវត្ថិភាព​ជាទីបំផុត ពិសេស​គឺ​ត្រូវ​សហការគ្នា​ជាមួយនឹង​អាជ្ញាធរ​ស្រុក ដើម្បី​ធានាបាន​ថា ពុំមាន​បញ្ហា​អ្វី​កើតមានឡើង​ទៀត នឹងធ្វើ​ឲ្យ​បាន​លឿន​ឆាប់រហ័ស ។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ១៩​នឹង​១០​នាទី ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង ដែល​បានធ្វើ​ឲ្យ​ខូចខាត​តូប​របស់​អាជីវករ​ចំនួន ២៤៣​តូប ក្នុងនោះ​តូប​ឆេះ​អស់ ចំនួន​១៩៩​តូប និង​មាន​ម្ចាស់​តូប​ចំនួន ១៥៧ គ្រួសារ ព្រមទាំង​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​អស់​៩២​ឡាន រហូតដល់​ម៉ោង​២១​នឹង​៣០​នាទី​យប់ ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង ។

​គួ​រំលឹក​ផងដែរ​ថា ក្រោយ​ហេតុការណ៍​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង​បាន​មួយថ្ងៃ ក្នុងឱកាស​ដែល​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ចុះ​ពិនិត្យ​ស្ថានភាព​ផ្សារ​សំរោង​យ៉ោ​ង​ក្រោយពេល​ឆេះ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០២០ បានសម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន ៧​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ដំបូល​តូប​ជូន​អាជីវករ​លក់ដូរ​វិញ​ជា​ប៉ុ​ណ្ដោះ​អាសន្ន​។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​សិក្សា​ក្នុងការ​សាងសង់​តូប​លក់ដូរ​ឡើងវិញ​ផងដែរ ប៉ុន្ដែ​អាជីវករ​ជា​អ្នក​ចេញថ្លៃ​ខ្លួនឯង​សម្រាប់​ការធ្វើ​តូប​៕​ដោយ​៖ តាកែវ​


×