ភ្នំពេញ៖រថយន្តកូរ៉េពីរគ្រឿងសណ្តោងគ្នាបួងចង្កូតមិនទាន់ក៏បានបុករះម៉ូតូនិងPassApp បណ្តោលឲ្យរងការខូចខាតបន្តិចបន្តួច។
ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១២និង១៥នាទី នៅថ្ងែទី២២ ខែកញ្ញា ឆ្នាំ២០២០ ទល់មុខឃ្លាំងលក់រថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតបានឃើញរថយន្តកូរ៉េពីរគ្រឿង បើកសណ្តោងគ្នា។ រថយន្តបង្កមានពាក់ផ្លាកលេខភ្នំពេញ 2M -6960 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច
ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបួសចង្កូតមិនទាន់បានបុករះតែម្តង សំណាងហើយមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ មកដល់ ក៏ឱ្យភាគីទាំងសងខាងសម្រួលគ្នា ចំណែកភាគីខាងរថយន្តបង្កក៏បានសងទៅលើម៉ូតូចំនួន៥០$ និងPassApp ចំនួន១៣០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
ដោយ៖មីដា + ផាន់ណា