ភ្នំពេញ៖ម្តាយចិត្តអប្រិយបង្កើតកូនហើយយកទៅបោះចោលដូចសត្វធាតុ។ ប្រជាពលរដ្ឋបានប្រទះឃើញសពទារកទើបតែមានអាយុ៦ខែ ដែលត្រូវបានម្តាយយកមកបោះចោលនៅវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកមើលសពទារកនោះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។ ក្រោយការប្រទះឃើញនេះ គឺ ទារកនេះ បានស្លាប់បាត់ទៅហើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ជាអ្នកសម្អាតប្រចាំនៅវត្តភ្នំ ក៏ប្រទះឃើញថង់ខ្មៅមួយនៅក្បែរធុងសំរាម ស្មានតែថង់សំរាមក៏បើកមើលឃើញសពទារកនៅក្នុងថង់ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បានពិនិត្យទៅសពទារកបញ្ជាក់ថា បានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុបានពិនិត្យសពទារកហើយក៏បានឱ្យទៅខាងសង្គមកិច្ច ដើម្បីយកទៅបូជាតែម្តង៕ដោយ៖ផាន់ណា មីដា