Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន នឹង​អនុញ្ញាតឱ្យ​ជនបរទេស ដែលមាន​លិខិតអនុញ្ញាត​ស្នាក់នៅ មាន​សុពលភាព​ចូល​ពី​ថ្ងៃទី ២៨ ខែកញ្ញា​

​ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធ​ទី ២៣ ខែកញ្ញា បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការចេញចូល​របស់​ជន​បរទេស ដែលមាន​ការអនុញ្ញាត​ឱ្យ​ស្នាក់នៅ​ប្រទេស​ចិន ដែល​នេះ​ជា​ជំហាន​ឆ្ពោះទៅរក​ការបើក​ព្រំដែន​ឡើងវិញ ដែល​បាន​បិទ​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ ។​

​ប្រទេស​នេះ​បានអនុញ្ញាត​ឱ្យ​ជនបរទេស​ចូល​បន្តិច​ម្តង ៗ បន្ទាប់ពី​មានការ​ហាមឃាត់​ជាបន្ទាន់ ទៅលើ​ជនជាតិ​បរទេស​ទាំងអស់ រួមទាំង​អ្នក​ដែលមាន​ការអនុញ្ញាតឱ្យ​ធ្វើការ ឬ​ការអនុញ្ញាតឱ្យ​ស្នាក់នៅ​ប្រទេស​ចិន​ក៏ដោយ​។
​ការហាមឃាត់​នេះ ដែល​បានប្រកាស​កាលពី​ខែមីនា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត​ជំងឺ​កូ​វី​១៩​។​
​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជនបរទេស​ដែលមាន​ការអនុញ្ញាតឱ្យ​ស្នាក់នៅ ដើម្បី​បម្រើ​ការងារ ក៏ដូចជា​ការអនុញ្ញាត​ឱ្យមាន​ការជួបជុំ​គ្រួសារ​ពីរ​ប្រភេទ ឥឡូវនេះ​អាច​នឹង​ចូល​ប្រទេស​វិញ ដោយ​មិនចាំបាច់​ដាក់​ពាក្យសុំ​ឯកសារ​ថ្មី​។​
​ប៉ុន្តែ​អ្នក​ចូលមក​ប្រទេស​ចិន​ទាំងអស់ ត្រូវតែ​គោរព​យ៉ាង​តឹងរ៉ឹង​នូវ​បទ​ប្បញ្ញត្តិ​គ្រប់គ្រង ប្រឆាំងនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​ចិន​។ នោះ​មានន័យថា​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​កូ​វីដ​១៩ និង​ការដាក់​
​ឱ្យនៅ​ដាច់​រយៈពេល ១៤ ថ្ងៃ​។​

​ប្រជាជន​ចង់​វិលត្រឡប់​មកវិញ ក៏ត្រូវ​ស្វែងរក​សំបុត្រ​យន្ដហោះ​ផងដែរ បន្ទាប់ពី​ទីក្រុង​ប៉េកាំង បាន​បញ្ជា​ឱ្យ​កាត់បន្ថយ​ជើងហោះហើរ​អន្ដរជាតិ​យ៉ាងគំហុក នូវ​ជើងហោះហើរ​អន្តរជាតិ​នា​ចុងខែ​មីនា ហើយ​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​។​
​នៅក្នុង​ខែសីហា​ប្រទេស​ចិន បានអនុញ្ញាត​ឱ្យ​ជនជាតិ​បរទេស​មកពី ៣៦ ប្រទេស​នៅ​អឺរ៉ុប ដាក់​ពាក្យសុំ​ទិដ្ឋាការ​ឡើងវិញ ដោយ​មិន​តម្រូវ​ឲ្យ​មាន​លិខិតអញ្ជើញ​ដែលមាន​ពីមុនមក​។
​មុនពេល​នោះ ចិន​បាន​បើក​ព្រំដែន​របស់ខ្លួន ទៅនឹង​លំហូរ​ពលករ​បរទេស​ជំនាញ​បន្តិច​ម្តងៗ ក្រោម​កិច្ចព្រមព្រៀង​យ៉ាង​លឿន​ពិសេស ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេសមួយ​ចំនួន​តូច​។​
​ប្រទេស​ចិន បាន​គ្រប់គ្រង​យ៉ាង​ទូលំទូលាយ នូវ​ការរីក​រាលដាល​នៃ​វីរុស​នេះ ដែល​បាន​លេចចេញ​ជា​លើកដំបូង​នៅ​កណ្តាល​ទីក្រុង Wuhan កាលពី​ចុង​ឆ្នាំមុន​។
​បើទោះបីជា​មានការ​ផ្ទុះ​តិចតួច ក្នុង​រដូវក្តៅ​ក៏ដោយ​ក៏​ករណី​ភាគច្រើន ដែល​ត្រូវបាន​រាយការណ៍​ថា ករណី​ឆ្លង​កូ​វីដ​ថ្មីៗ​នៅក្នុង​ប្រទេស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ គឺជា​អ្នកដំណើរ​ដែល​ធ្វើដំណើរ​មកពី​បរទេស​៕

ប្រភព​៖ Reuters

ដោយ៖CEN


×