ភ្នំពេញ៖ ធនាគារ ជីប ម៉ុង កំពុងកសាងប្រព័ន្ធ Eco-system របស់ខ្លួនឲ្យបានរឹងមាំ ពេញលេញ និងកាន់តែខិតទៅជិតអតិថិជន ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន ក្នុងការទទួលសេវាហិរញ្ញវត្ថុផ្សេងៗ ដូចជា បើកប្រាក់ខែ ដាក់ប្រាក់ ដកប្រាក់ បញ្ចូលកាតទូរស័ព្ទ និង ទូទាត់វិក្កយបត្រផ្សេងៗ ។
លើសពីនេះ ធនាគារ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ភ្នាក់ងាររបស់ខ្លួន ដូច្នេះសម្រាប់អាជីវករ ឬពាណិជ្ជករ ដែលមានបំណងចង់បង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងទទួលបានការផ្តល់ជូនយ៉ាងច្រើនសម្បូរបែបទាំងនោះ លោកអ្នកអាចចុះឈ្មោះដើម្បីក្លាយជាភ្នាក់ងារធនាគារ ជីប ម៉ុង ។
អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលភ្នាក់ងារធនាគារ ជីប ម៉ុង នឹងទទួលបានរួមមាន៖ ការដំឡើងស្លាកយីហោ និងសម្ភារផ្សព្វផ្សាយដោយឥតគិតថ្លៃ, ទឹកប្រាក់លើកទឹកចិត្តលើទុនបម្រុងប្រតិបត្តិការ , ទទួលបានកម្រៃជើងសារពីការធ្វើប្រតិបត្តិការជូនអតិថិជន, ទទួលបានម៉ាស៊ីន POS ដោយឥតគិតថ្លៃ, ចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ, និង អត្ថប្រយោជន៍ជាច្រើនទៀត។
អាជីវករ ឬពាណិជ្ជករដែលមានចំណាប់អារម្មណ៍ក្លាយជាភ្នាក់ងារធនាគារ ជីប ម៉ុង អាចទាក់ទងមកកាន់លេខទូរស័ព្ទ 081/066 811 911 ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ណាមួយដែលនៅក្បែរលោកអ្នកដើម្បីសាកសួរព័ត៌មានលម្អិត។ ធនាគារ ជីប ម៉ុង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕
ដោយ៖CEN