Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាលាដំបូង​ខេត្ដ​ស្វាយរៀង សម្រេច​កាត់ទោស​ដាក់ពន្ធនាគា​រ​បុរស​ម្នាក់ ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​បង្កើត នៅ​ក្រុង​បាវិត រយៈពេល​បី​ឆ្នាំ​

​ខេត្តស្វាយរៀង ៖ សាលាដំបូង​ខេត្ដ​ស្វាយរៀង បាន​កាត់ទោស​សម្រេច​ដាក់ពន្ធនាគារ​បុរស​ម្នាក់​ឈ្មោះ ចាន់ ចំរើន អាយុ​៤២ ឆ្នាំ ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​បង្កើត នៅ​ក្រុង​បាវិត រយៈពេល​បី​ឆ្នាំ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង ដែល​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក ខាំ សុ​ផា​រី បញ្ជាក់ថា ករណីនេះ​តុលាការ​បានធ្វើ​នីតិវិធី​បង្ហាញខ្លួន​ភ្លាម ហើយ​កាត់ទោស​ប្រកាស​សាលក្រម​ដាក់ពន្ធនាគារ រយៈពេល​បី​ឆ្នាំ​តែម្ដង ហើយ​ឃុំខ្លួន​តាម​អំណាច​សាលក្រម​តែម្ដង មិនមែន​តាម​ដីកា​នោះទេ​។​

​លោក ខាំ សុ​ផា​រី បាន​បន្តថា តំណាង​អយ្យការ​បាន​ចោទ​ប្រកាស​បុរស​ខាងលើ ពីបទ​ហិង្សា​ដោយ​ចេតនា មាត្រា​២១៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូម​រំលឹកថា ក្មេងស្រី​ម្នាក់ ត្រូវបាន​ឪពុក​បង្កើត ប្រើប្រាស់​អំពើហិង្សា​ដាក់​យ៉ាងដំណំ ហើយ​ត្រូវគេ​ថត​វីដេអូ​បាន ចែកចាយ​នៅតាម​បណ្ដាញ​សង្គម​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ជនដៃដល់​ទើប​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្រោយ​ឃើញ​វីដេអូ​ចែកចាយ នៅលើ​បណ្ដាញ​សង្គម​។

​លោក​វរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាល​ក្រុង​បាវិត ប្រាប់​ឲ្យ​ដឹងថា ហេតុការណ៍​នេះ សមត្ថកិច្ច​ទើប​ដែល​ទទួល​ព័ត៌មាន​នៅលើ Facebook ប៉ុណ្ណោះ ដោយហេតុថា ពេល​កើតហេតុ​ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្ដឹង​។​

​បើតាម​លោក​អធិការ ក្រោយ​ឃើញ​ព័ត៌មាន​ចែកចាយ លោក​បាន​បញ្ជា​កម្លាំង​ស្រាវជ្រាវ​ជាបន្ទាន់ និង​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​ជា​ឪពុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​មក​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ បាន​ឲ្យ​ដឹង​ទៀតថា កន្លងទៅ ជនដៃដល់​ជា​ឪពុក តែងតែ​បង្កបញ្ហា​នៅក្នុង​គ្រួសារ​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​ក៏​ធ្លាប់​ហៅ​មក​អប់រំ ដើម្បី​កុំ​ឲ្យ​បង្ក​ហិង្សា​នៅក្នុង​គ្រួសារ​បន្តទៀត​ដែរ ប៉ុន្ដែ​ជនសង្ស័យ​មិន​កែខ្លួន នៅតែ​បោក​របស់របរ​ក្នុងផ្ទះ ទើប​ប្រពន្ធ​ទ្រាំលែងបាន​ក៏រ​ត់ទៅ​ភ្នំ​ពេ​ញ​ចោល បន្សល់ទុក​កូនស្រី​៣​នាក់ នៅក្នុង​បន្ទុកគ្រួសារ​។​

​យោងតាម​ការសួរនាំ ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន​ប្រើ​អំពើហិង្សា​លើ​កូនស្រី ក៏​ព្រោះតែ​ខឹង​ណែនាំ​កូន​មិន​ស្ដាប់ រឿង​លេង​ទូរស័ព្ទ​នៅពេល​យប់​៕ ដោយ​៖​វ៉ៃ​កូ​


×