Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ ផ្អើល​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃត្រង់ នៅ​ខណ្ឌដង្កោ​

spot_img

​ភ្នំពេញ​៖ លំនៅដ្ឋាន​មួយកន្លែង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ថ្ងែ​ត្រង់​បង្ក​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ​២០២០ ចំណុច​ផ្លូវជាតិ​លេខ​២ ផ្ទះ​លេខ​១៩៥ ក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង​១ ស្ថិត​ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​ខូចខាត​សម្ភារ​ផ្ទះ​ទាំងស្រុង ចំពោះ​មូលហេតុ​គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី រាលដាល​ឲ្យ​ឆេះ​ផ្ទះ​។​

​ក្នុង​ហេតុការណ៍​ខាងលើ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​សាលា​ខណ្ឌដង្កោ​និង​រថយន្ត​របស់​ស្រា​បៀរ​កម្ពុជា អស់​ចំនួន​3​គ្រឿង បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន ០២​បំពង់ ។​

​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទេ និង មិន​ប៉ះពាល់​ដល់ផ្ទះ​អ្នកជិតខាង​ឡើង និង​បាន​រលត់​នៅវេលា​ម៉ោង​១​និង​៥០​នាទី ៕​ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×