Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ដែល​រងគ្រោះ​ដោយ រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រងរបួស​ចំនួន ៤ នាក់ ជា​កម្មករ​ដក​ដំឡូង នៅ​ឃុំ​ជាំ​ក្រវៀន​(វីដេអូ)

​ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ថ្ងៃទី ២៧ កញ្ញា ២០២០ វេលា​ម៉ោង ៣.៣០ នាទី​រសៀល មាន​ករណី​គ្រោះធម្មជាតិ (​រន្ទះបាញ់​) បណ្តា​ឲ្យ​រងរបួស​ចំនួន ៤ នាក់ ជា​កម្មករ​ដក​ដំឡូង នៅ​ចំណុច​ចំការ​ដំឡូង​ជិត​ច្រក​ទ្វេភាគី​ទន្លេ​ចាម ស្ថិតក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បណ្តា​ឲ្យ​ស្លាប់​តៃកុង​ត្រាក់ទ័រ ១ នាក់ និង​របួស ៤ នាក់ (​ក្នុងនោះ​ស្រី ១ នាក់​) ។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុងករណី​រន្ទះបាញ់​ទាំង ៤ មានឈ្មោះ​ដូចខាងក្រោម ៖
១.​ឈ្មោះ ជិន កែវ​ឡាយ ភេទ ប្រុស អាយុ​២៥​ឆ្នាំ
២.​ឈ្មោះ ចក់ ចេ​ន ភេទ ប្រុស អាយុ ២៤​ឆ្នាំ​
៣.​ឈ្មោះ ថេ​ន ទីណា ភេទ ស្រី អាយុ​២២ ឆ្នាំ​
៤.​ឈ្មោះ សឿន គិ​ស ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ។​

​អ្នក​ទាំង ៤ នោះ ជា​កម្មករ​ដក​ដំឡូង រស់នៅ​ភូមិ​ជាំ​អំពិល ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ។​

​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០​ស្តីពី ស្ថានភាព​ធាតុអាកាស​។​
​យោង​ការតាមដាន​ជាប់​ជា​បន្ត សង្កេតឃើញថា ស្ថានភាព​ធាតុអាកាស មាន​ការវិវត្ត​ប្រែប្រួល​រហ័ស ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស បន្ទាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ភាគ​កណ្តាល ប្រទេស​វៀតណាម​។ នៅ​ថ្ងៃ​បន្តបន្ទាប់​នេះ ប្រព័ន្ធ​សម្ពាធ​ទាប នឹង​រំកិល​ចុះមក​ក្រោម​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា ។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ កម្ពុជា នៅ​ថ្ងៃទី ២៧-២៩ ខែកញ្ញា មាន​ស្ថានភាព​ដូចខាងក្រោម ៖ ភ្លៀង​នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ និង​កើន​ឡើងជា​លំដាប់ ស្ទើរ​ក្របខណ្ឌ ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់មាត់​សមុទ្រ ដែល​លើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀងខ្យល់​បក់​ខ្លាំង ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់ៗ ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា ព័ត៌មាន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ ភ្នំ និង​អ្នកនេសាទ អ្នកដំណើរ​សមុទ្រ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់ នានា ដែល​អាច​កើតឡើង​ដោយ​បាតុភូត​ធាតុអាកាស​នេះ ៕ ដោយ​៖​កូ​ឡាប​

×