ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទនេះ បានរាយការណ៍ថា ចំនួនករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៦ លាននាក់ ខណៈដែលជំងឺរាតត្បាតនេះបានរាលដាលពាសពេញប្រទេសអាស៊ីខាងត្បូងមួយនេះ។
យោងតាមក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា ចំនួនឆ្លងកូវីដ១៩មានចំនួន ៦,១ លាននាក់ហើយ ដែលអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេនៅលើពិភពលោក។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០០.០០០នាក់។
ប្រទេសឥណ្ឌាមានប្រជាជន ១,៣ពាន់លាននាក់ជាទីក្រុងមួយ ក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកដែលឆ្លងជំងឺកូវីដ១៩។ ករណីឆ្លងថ្មីនៅប្រទេសឥណ្ឌាបានកើនឡើងជារៀងរាល់ថ្ងៃក្នុងចន្លោះពី ៨០,០០០ ទៅ ៩០,០០០ ក្នុងមួយថ្ងៃៗ ចាប់តាំងពីវាបានចាប់ផ្តើមកើនឡើងដ៏ខ្ពស់បំផុតរបស់ពិភពលោក ចាប់ពីចុងខែសីហា។
លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យប្រជាជនរក្សាអនាម័យ និងពាក់ម៉ាសនៅពេលពួកគេធ្វើអាជីវកម្មនៅខាងក្រៅផ្ទះ។ លោកម៉ូឌី បាននិយាយនៅក្នុងសុន្ទរកថា តាមវិទ្យុប្រចាំខែរបស់លោកថា ៖«ច្បាប់ទាំងនេះគឺជាអាវុធនៅក្នុងសង្គ្រាមប្រឆាំងនឹងកូរ៉ូណា។ វាជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីជួយសង្គ្រោះជីវិតប្រជាជនគ្រប់រូប»។
ដំបូងវីរុសនេះបានវាយប្រហារទីប្រជុំជនសំខាន់ៗ រួមមានមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងបុមបៃនិងរដ្ឋធានីញូវដេលី ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់តំបន់និងជនបទដែលប្រព័ន្ធសុខាភិបាល មានភាពផុយស្រួយនិងមានសភាពអាប់អួរ។
ទោះបីជាមានការកើនឡើងជាបន្តបន្ទាប់ ក៏ដោយក៏រដ្ឋាភិបាលមិនទំនងជាចាត់វិធានការទប់ស្កាត់ ក្នុងការដាក់បិទប្រទេស ដែលខ្លួនបានដកចេញជាបណ្តើរ ៗ នោះដែរ ពីព្រោះថាបន្ទាប់ពីមានការរឹតត្បិតខ្លាំងបានបំផ្លាញសេដ្ឋកិច្ច និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់ជាពិសេសប្រជាជនក្រីក្រ។
សាលារៀនខ្លះបានបើកដំណើរការឡើងវិញ ហើយរថភ្លើងរថភ្លើងក្រោមដី ជើងហោះហើរក្នុងស្រុក ទីផ្សារនិងភោជនីយដ្ឋានត្រូវបានអនុញ្ញាតឱ្យដំណើរការដោយមានវិធានការតឹងរឹង។
លោក Anand Krishnan សាស្ត្រាចារ្យវេជ្ជសាស្ត្រសហគមន៍នៅវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា (AIIMS) ក្នុងទីក្រុងដេលីបាននិយាយថា ការយកចិត្តទុកដាក់គួរតែផ្តោតទៅលើការព្យាបាលអ្នកដែលឆ្លងវីរុសនេះ។ លោកបានប្រាប់ AFP ថា “ការឆ្លងមេរោគនេះត្រូវបានចាក់ឫសយ៉ាងខ្លាំងនៅក្នុងសហគមន៍” ។ រឿងតែមួយគត់ដែលយើងអាចធ្វើបាន គឺព្យាបាលមនុស្សដែលមានជំងឺឲ្យបានល្អ – កំណត់អត្តសញ្ញាណពួកគេឱ្យបានលឿននិងព្យាបាលពួកគេ ឲ្យបានប្រសើរជាងមុននិងអនុវត្តនៅការរក្សាគម្លាត៕
ប្រភព៖ AFP
ដោយ៖CEN