Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ច្នៃ​ម៉ូត​ឈុត​ឱ្យ Miss Grand ត្បូងឃ្មុំ អត់បាយ​មួយថ្ងៃ​ទល់​ល្ងាច ព្រោះ​ក្រីក្រ​ពេក

​ភ្នំពេញ​៖ ការប្រកាស​លទ្ធផល​ប្រឡង Miss Grand Cambodia កាលពី​ថ្ងៃ​ម្សិលមិញ​បានបញ្ចប់​ដោយ​ភាព​រីករាយ និង​រំភើប​យ៉ាងខ្លាំង​ពី​សំណាក់​ម្ចាស់​ជ័យលាភី ដែល​លេខ​១ បាន​ទៅលើ​បេ​ក្ខ​នារី​មកពី​ខេត្តកំពង់ធំ និង​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី​មកពី​ខេត្ត​ព្រះសីហនុ​។

​ទោះបីជា​យ៉ាងណាក៏ដោយ មហាជន​មានការ​តក់ស្លុត និង​អាណិតអាសូរ​យ៉ាងខ្លាំង ចំពោះ​អ្នក​ច្នៃ​ម៉ូត​សម្រាប់ Miss grand ខេត្ត​ត្បូងឃ្មុំ ដោយសារតែ​បាន​រៀបរាប់​យ៉ាង​កម្សត់​ថា នា​ថ្ងៃ​ប្រឡង​ខ្លួន​ដាច់បាយ​មួយថ្ងៃ​ទល់​ល្ងាច ព្រោះ​ជីវភាព​ក្រីក្រ​ពេក សូម្បីតែ​លុយ​ជិះ​រថយន្ត​យក​ឈុត​មក​ប្រឡង​ក៏​គ្មាន​ផង​។​

​ក្នុង​សំណេរ​យ៉ាង​វែង​អន្លាយ​ដែល​បង្ហោះ​ក្នុង​គណនី​ហ្វេ​សបុ​កមួយ​ដែលមាន​ឈ្មោះថា សំអាងការ​កូ​លា​បស ត្បូងឃ្មុំ បាន​រៀបរាប់ថា «​ម្ចាស់​ឈុត miss grand ខេត្ត​ត្បូងឃ្មុំ​បានមក​ដល់ផ្ទះ​ហើយ ខ្ញុំ​សុំទោស​ពុក​ម៉ែ​បងប្អូន​ដែល​ថ្ងៃ​ឡើង​ទទួល​ពានរង្វាន់ ដែល​ខ្ញុំ​ពាក់​សម្លៀកបំពាក់​មិន​សមរម្យ តែ​ខ្ញុំ​មិនមាន​ថវិកា​ទិញ​សម្លៀកបំពាក់​ស្អាតៗ​ដូច​គេ​ទេ ព្រោះ​ខ្ញុំ​ជា​អ្នកក្រ ខ្ញុំ​សូម​អរគុណ​ឪពុកម្ដាយ​របស់ miss grand ខេត្តក្រចេះ​ដែល​គាត់​ជួយ​ឲ្យ​កន្លែង​ស្នាក់នៅ ដល់​រូបខ្ញុំ​ហើយ​ចេញ​លុយ​ថ្លៃ​ឡាន​ឱ្យ​ខ្ញុំ​មក​ផ្ទះ​វិញ គាត់​ពិតជា​ចិត្តល្អ​ខ្លាំងណាស់​ខ្ញុំ​សូម​អរគុណ​ហើយ​ខ្ញុំ​ក៏​អរគុណ​មី skrein ត្បូងឃ្មុំ​ដែល​គាត់​ជួយ​ឲ្យ​ខ្ញុំ​ប្រលង​ឈ្នះ​សម្លៀកបំពាក់​បុរាណ តំណាង​ខេត្ត​ត្បូងឃ្មុំ ដែល​គាត់​ជា​អាយ​ដល​ខ្ញុំ​ខ្លាំងណាស់​កញ្ញា ស ចាន់​ដាលីន អ្នកខ្លះ​ទៀត​គាត់​ស្មានតែ​ខ្ញុំ​ទៅ​ប្រឡង​បាន​ញ៉ាំ​អ្វី​ឆ្ងាញ់ៗ តែ​តាម​ការពិត​ខ្ញុំ​រកតែ​លុយ​ទិញ​បាយ​ហូប​ថ្ងៃ​ទៅ​ប្រឡង មិនបាន​ផង ខ្ញុំ​បាន​អត់បាយ​មួយថ្ងៃ​ទល់​ល្ងាច ទាល់តែ​គេ​ប្រឡង​ហើយ​ម៉ោង 3:00 ឃើញ​ខ្ញុំ​សប្បាយ​សើច តែ​ក្នុង​ចិត្ត​ខ្ញុំ​ពិបាក​ជាង​ស្អី​ទៀត ខ្ញុំ​ឃ្លានបាយ​តែ​ខ្ញុំ​ធ្វើ​ដូចជា​អ្នក​ហូបបាយ​រួច ខ្ញុំ​ទ្រាំ​ខ្លាំងណាស់ កម្មវិធី​ឌី​ជេ​ទិញ​បាយ​ឲ្យ​ហូប តែ​គេ​មិនបាន​ដឹងថា​ខ្ញុំ​ជា​ជនជាតិ​អ៊ីស្លាម ខ្ញុំ​ហូបបាយ​សាច់ជ្រូក​មិនបាន​ទេ ត្រូវ​ខ្ញុំ​អត់បាយ ព្រោះ​ខ្ញុំ​មិនមាន​លុយ​ទិញ​បាយ​ហូប​។​

​ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន​នាទី​ផង មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាច្រើន សម្តែង​ក្តី​អាណិតអាសូរ​ដល់​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់ តំណាង​ខេត្ត​ត្បូងឃ្មុំ​ជា​ពន់ពេក​៕ ដោយ​៖ កូ​លាប ក្រហម​


×