ភ្នំពេញ៖ និយាយដល់បវរកញ្ញាលេខ១ ឆ្នាំ២០២០ ឬ Miss Grand Cambodia នណាៗក៏លាន់មាត់សរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងសមត្ថភាពឆ្លើយនិងសំណួររបស់គណកម្មការខណៈប្រឡងដែរ ប៉ុន្តែទម្រាំបានមកដល់វគ្គផ្តាច់ចុងក្រោយ ក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរសម្រាប់នាងនិងបវរកញ្ញាគ្រប់រូប ព្រោះត្រូវឆ្លងកាត់ការបណ្តុះបណ្តាលជាច្រើន ត្រូវមានគ្រប់លក្ខណៈដើម្បីអាចមានសិទ្ធិចូលរួមប្រកួតបាន។
ជាក់ស្តែងតាមរយៈរូបជាច្រើនសន្លឹករបស់កញ្ញាឯកយើង បានបង្ហាញពីសកម្មហ្វឹកហាត់ជាច្រើនជាមួយអ្នកចូលរួមដទៃទៀត តាំងពីវគ្គទីមួយ ជាពិសេសគឺការហាត់ដើរជាមួយស្បែកជើងកែងចោទខ្ពស់ៗ ការឈរជើងមួយជាមួយស្បែកជើងកែងចោទ ដែលមានកម្ពស់ខ្ពស់មិនធម្មតាជាមួយនិងឈុតប្រពៃណីដែលមានទម្ងន់ធ្ងន់ ការថែរក្សាររាងមិនឲ្យធាត់ ឬដុះក្បាលពោះដែលជាចំណុចសំខាន់បំផុតមួយ ដែលបវរកញ្ញាគ្រប់រូបត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន ការចូលរួមសកម្មភាពនានាជាលក្ខណៈក្រុម ការប្រឡងពីដំណាក់កាលមួយទៅមួយដើម្បីឈានទៅវគ្គបញ្ចប់។
ពេលក្រឡេកឃើញភាពជាក់ស្តែងបែបនេះធ្វើឲ្យទស្សនិចជនជាច្រើននិយាយថា ពិតជាមិនខុសពីសាច់រឿងបវរកញ្ញាដែលខ្លួនធ្លាប់មើលមែន ព្រោះត្រូវឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយ ជាមួយនិងអារម្មណ៍បុកពោះ រំភើបផង ភ័យផង ជាពិសេសគឺសាមីខ្លួនផ្ទាល់តែម្តង៕ ដោយ៖ កូលាប ក្រហម
ដើម្បីឲ្យកាន់តែជ្រាបច្បាស់ តោះទៅមើលរូបភាពទាំងអស់គ្នា!