ភ្នំពេញ៖ បុរសម្នាក់បានគិតខ្លីដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងនៅដើមអំពិលទឹក ដោយខឹងសុំលុយឪពុក៥០ដុល្លារមិនបាន បន្សល់ទុកប្រពន្ធមានផ្ទៃពោះ៩ខែ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ស្ថិតតាមបណ្ដោយផ្លូវទន្លេសាបក្នងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
សពបុរសខាងលើមានឈ្មោះ ពៅ ថារ៉ូ ហៅអ៊ូក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្តដឹកតុបុណ្យ។
យោងតាមប្រភពពីឪពុកម្ដាយ បានឲ្យដឹងថា កូនរបស់គាត់បានសុំលុយចំនួន៥០ដុល្លារតែគាត់មិនឲ្យហើយកូនគាត់ ក៏បានដើរចេញបាត់ទៅ។
តាមប្រភពបន្ត ពីប្រពន្ធរងគ្រោះបានឲ្យដឹងទៀតថា ប្ដីរបស់កាលពីល្ងាចបានសុំគាត់ទៅកំដរបុណ្យសពគេ ដែលនៅជិតផ្ទះហើយគាត់ កទៅដោយមិនឃើញមកវិញទេ លុះព្រឹកឡើងគាត់បានទៅផ្សារបាត់ទៅស្រាប់តែប្រជាពលរដ្ឋ យកសំរាមមកបោះចោល ស្រាប់តែឃើញបុរសខាងលើចង ក នៅដើមអំពិលទឹកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន សពបុរសខាងលើសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ ក្រោយពីធ្វើរួច សមត្ថកិច្ចជំនាញបញ្ជាក់ថា សពបុរសខាងលើពិតជា ធ្វើអត្តឃាតចង ក សម្លាប់ខ្លួនពិតប្រាដកមែន ហើយប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖មីដា ផាន់ណា