តុលាការអន្តរជាតិ (ICC) នឹងធ្វើការស៊ើបអង្កេតជាបឋមទៅលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិក្នុងកំឡុងប្រតិបត្តិការសង្គ្រាមប្រឆាំងគ្រឿនញៀនរបស់រដ្ឋាភិបាលភីលីពីន ដែលដឹកនាំដោយប្រធានាធិបតី រ៉ូទ្រីហ្គូ ដូធឺតេ (Rodrigo Duterte)។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
អ្នកស្រី Fatou Bensouda ប្រធានព្រះរាជអាជ្ញានៃតុលាការអន្តរព្រហ្មទណ្ឌអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ បាននិយាយថា តុលាការនឹងធ្វើការពិនិត្យមើលលើរបាយការណ៏ពីការសម្លាប់ក្រៅប្រព័ន្ធច្បាប់។
អ្នកស្រីបញ្ជាក់ទៀតថា តុលាការក៏នឹងធ្វើការស៊ើបអង្កេតលើការប្រើប្រាស់កងកំលាំងនៅក្នុងប្រទេសវេណេស៊ុយអេឡាផងដែរ។
សូមរំលឹកផងដែរ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសភីលីពីនកាលពីខែមិថុនា ឆ្នាំ២០១៦ភ្លាម លោក Rodrigo Duterte បានប្រកាសពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ក្នុងគោលបំណងលុបបំបាត់គ្រឿងញឿននៅក្នុងប្រទេស។
ប្រតិបត្តិការនោះ បណ្តាលឲ្យមានការបាញ់ សម្លាប់ជនសង្ស័យរាប់ពាន់នាក់ និងរងរបួស រាប់ពាន់នាក់ផងដែរ។ ង្គ្រាមប្រឆាំងគ្រឿងញឿនរបស់លោក ទទួលការរិះគន់យ៉ាងខ្លាំងពីប្រទេសសេរី ជាច្រើន៕ សុភ័ក្រ្ត