ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់ដែលជាអ្នកអូសរទេះនៅផ្សារដើមគរ បានធ្លាក់ពីកាំជណ្តើរបានបោកក្បាលស្លាប់នៅក្នុងផ្ទះជួល។
ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង១២ និង០០នាទីរសៀលថ្ងែទី១ខែតុលា ឆ្នាំ២០២០ នៅផ្ទះលេខ១២ ផ្លូវលំ ក្រុម៤៣ ភូមិ១៤ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក។ សពបុរសឈ្នោះ សេង សាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករអូសរទេះនៅផ្សារដើមគរ ស្រុកកំណើតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីបងស្រីបានប្រាប់ក្រុមការងារCENថា ប្អូនប្រុសគាត់បានទៅអូសរទេះជារៀងរាល់ថ្ងែ ពេលគាត់ត្រឡប់មកពីអូសរទេះវិញ គាត់បានផឹកស្រាស្រវឹងរាល់ដង ហើយម្ចាស់ផ្ទះបានឲ្យពីរនាក់បងប្អូនរកផ្ទះជួលថ្មី ហើយបងស្រីរបស់ក៏យល់ព្រមជាមួយម្ចាស់ផ្ទះហើយ ក៍បានរើអីវ៉ាន់ចុះមកក្រោម។
បច្ចុប្បន្ន សពបុរសខាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ ក្រោយពីធ្វើរួចសមត្ថកិច្ចជំនាញបញ្ជាក់ថា សពបុរសខាងលើពិតជា ធ្លាក់ពីកាំជណ្តើរពិតប្រាកដមែន ហើយប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។
ដោយសារគ្រួសារសពមានជីវភាពក្រីក្រ និងមានការខ្វះខាតនូវថវិកាសម្រាប់ធ្វើពិធីបុណ្យសពជនរងគ្រោះនោះ លោកជំទាវឧកញ៉ា ជីប យុទ្ធារី នាយិកាមជ្ឈមណ្ឌលព័ត៌មានCEN បានមានសទ្ធាជួយឧបត្ថម្ភនូវថវិកាចំនួន១០ម៉ឺនរៀល ដល់ក្រុមគ្រួសារសព ដើម្បីយកទៅចាត់ចែងក្នុងកម្មវិធីបុណ្យសព៕ ដោយ៖មីដា ផាន់ណា