Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​អា​មេ​រិច​ជាប់គាំង​ជា​លើក​ទី ២​ ដោយសារ​សភា​អនុម័ត​កញ្ចប់​ថវិកា​ចំណាយ​មិន​ទាន់​ពេល​

spot_img

​រដ្ឋាភិបាល​អា​មេ​រិច​បាន​បិទ ម្តងទៀត ដែនេះ​ជា​លើក​ទី ២​ហើយ ក្រោយពេល​សភា​បរាជ័យ​ក្នុងការ​​អនុម័ត​កញ្ចប់​ថវិកា​រ​សំរាប់​ចំណាយ​ឲ្យបាន​ទាន់​ពេល​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​សមាជិក​សភា​អា​មេ​រិច​សង្ឃឹមថានឹង​អនុម័ត​កញ្ចប់​ថវិការ​ថ្មី​ឲ្យបាន​មុន​ពេល​វា​ត្រូវ​ផុតកំណត់​នៅ​ពាក់​កណ្តាល​យប់​នេះ ប៉ុន្តែ​ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុងការ​ធ្វើ​ការបោះឆ្នោត​បន្ទាន់មួយ ត្រូវបាន​បញ្ចប់​ទៅ​វិញ ដោយសារ​តែ​សមាជិក​ព្រឹទ្ធិ​សភា​បក្ស​សាធារណៈរដ្ឋ​ម្នាក់​ឈ្មោះ Rand Paul បាន​ទាមទារ​ឲ្យមាន​ការសួរដេញដោល​ក្នុង​សភា ជុំវិញ​ការ​វិសោធនកម្ម​របស់​គាត់ ដើម្បី​គ្រប់គ្រង​ការចំណាយ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ខែ​មករា ក៏​មាន​ករណី​ដូចគ្នានេះដែរ ដោយ​រដ្ឋាភិបាល​បាន​ជាប់គាំង​អស់​រយៈពេល ៣​ថ្ងៃ​ដោយសារ​មិន​បាន​អនុម័យ​កញ្ចប់​ថវិការ​សំរាប់​ចំណាយ​ប្រចាំឆ្នាំ​៕

spot_img
×