ភ្នំពេញ៖ បុរសម្នាក់បានគិតខ្លីពេករួចខឹងប្រពន្ធ បានទៅចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ម្នាក់ឯង គ្នានប្រពន្ធដឹងសោះឡើយ បង្កការភ្ញាក់ផ្អើលដល់បងប្អូននៅក្បែរបន្ទប់ជួល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងែទី៣ ខែតុលា ឆ្នាំ២០២០
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។
សពបុរសខាងលើមានឈ្មោះ ជិវ ចិន អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិព្រលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។
យោងតាមប្រភពពីឪពុកម្ដាយ បានឲ្យដឹងថា កូនរបស់គាត់បានឈ្លោះជាមួយនឹងប្រពន្ធពីរបីថ្ងែហើយ តែព្រឹកទ្បើងក៏មិនឃើញទៅធ្វើការក៏ឲ្យកូនស្រីទៅមើល ក៏ឃើញកូនប្រុសរបស់គាត់បានចងកសម្លាប់នៅនឹងបង្អួចនៅក្នុងបន្ទប់ជួលតែម្តង។
បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យរួច ហើយសមត្ថកិច្ចជំនាញបញ្ជាក់ថា សពបុរសខាងលើពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕
ដោយ៖មីដា + ផាន់ណា