Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​៖ បញ្ហា​សុខុមាលភាព និង​សុខភាព​បន្ត​ពូជ​យុវវ័យ​នៅ​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង​៖​លោក កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ​នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​៖ បញ្ហា​សុខុមាលភាព និង​សុខភាព​បន្ត​ពូជ​យុវវ័យ​នៅ​ខេត្តស្វាយរៀង​។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អស់លោក លោកស្រី​ជា​ប្រតិភូ​អមដំណើរ លោក​រដ្ឋមន្ត្រី លោក​អភិបាលរង​ខេត្តស្វាយរៀង រួមទាំង​មន្ទីរ​ផែនការ​រាជធានី​-​ខេត្ត​ចំនួន​១៣ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​អាគារ​”​ឃ​”​សាលាខេត្ត​ស្វាយរៀង​។​

លោក កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ បាន​មានប្រសាសន៍ថា ការបើក​វគ្គ​សិក្ខាសាលា​នាពេលនេះ មាន​គោលបំណង ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ ការបញ្ជ្រាប​ការយល់ដឹង​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស ម​ន្រី្ត​មន្ទីរ​ផែនការ​ថ្នាក់​រាជធានី​-​ខេត្ត ម​ន្រី្ត​រាជការ​តាម​មន្ទីរជំនាញ ព្រមទាំង​សង្គម​ស៊ីវិល យល់ដឹង​បន្ថែមទៀត​អំពី​ទស្សនទាន និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង ដែល​បាន​រំលេច​នៅក្នុង​គោលនយោបាយ​ជាតិ ផែនការ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ក៏ដូចជា​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តាម​វិស័យ ព្រមទាំង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ផង ដោយ​ផ្សារភ្ជាប់​ទៅ នឹង​បញ្ហា​ប្រជាជន និង​ការអភិវឌ្ឍ​ជាពិសេស បញ្ហា​បម្រែបម្រួល​ប្រជាសាស្ត្រ និង​ឌី​ណា​មិ​ក​ប្រជាជន ដែល​កំពុង និង​បន្ត​កើតមាន​ឥតឈប់ឈរ ដូចជា​បញ្ហា​ប្រឈម​នៃ​សុខភាព​បន្ត​ពូជ​របស់​យុវវ័យ និង​ក្មេងស្រី ការកើនឡើង​នៃ​ប្រជាជន​វ័យចាស់ ទេសន្តរប្រវេសន៍​និង​នគរូបនីយកម្ម បញ្ហា​យុវជន និង​ការអប់រំ និង​កម្លាំង​ពលកម្ម ជាដើម​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ឲ្យ​ដឹងថា ការបើក​សិក្ខាសាលា​នាពេលនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដូច្នេះ​សិក្ខាកាម​ទាំងអស់ ត្រូវ​ចូលរួម​សិក្សា​ស្វែងយល់ និង​ពិភាក្សា​ឲ្យ​បាន​ផុលផុស និង​ស៊ីជម្រៅ​ទៅលើ​ខ្លឹមសារ​នៃ​បទ​បង្ហាញ​នីមួយៗ ក្នុងការ​ពង្រឹង​បន្ថែម​ទៅដល់​មន្ត្រី​ផែនការ​ទាំងអស់ ឲ្យ​មាន​ធនធាន​សមត្ថភាព ដើម្បី​ចេះ​រៀបចំ ការកសាង​ផែនការអភិវឌ្ឍន៍​មួយ​ដ៏​ជាក់លាក់ លើ​គ្រប់​វិស័យ ។

​លោក​អភិបាលខេត្ត​បានលើកឡើង​ពី​វឌ្ឍនភាព​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​សម្រេចបាន​មកដល់​បច្ចុប្បន្ន ក្នុងការ​ចូលរួមចំណែក​យ៉ាង សំខាន់​នៅក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ទោះជា​ស្ថិតនៅ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក្នុងនាម​អាជ្ញាធរខេត្ត នូវតែមាន​ជំនឿ​ជឿជាក់ យ៉ាង​មុតមាំ​ថា តាមរយៈ​ចំណាត់ការ​ប្រកបដោយ​ភាពប្រាកដនិយម​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាពិសេស​ការអនុវត្ត​យ៉ាង​ជោគជ័យ​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការដោះស្រាយ​បញ្ហា​សង្គម​ផ្សេងៗ​ក្នុងអំឡុង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ជាដើម ។​

​លោក​បាន​បញ្ជាក់ថា ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ជួយឧបត្ថម្ភ​កម្មករ និយោជិត​ដែល រង​ផលប៉ះពាល់​ក្នុងពេល​ព្យួរការងារ គ្រួសារ​ជួប​ការលំបាក​បងប្អូន​អតីតយុទ្ធជន និង​ពិការ​មាន​ជីវភាព​ខ្វះខាត ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២​ឆ្នាំ ដែល​កំពុង​អនុវត្ត រួម និង​ស្ថានភាព នៃ​ការវិនិយោគ​នៅក្នុង​ខេត្ត​នៅតែមាន​សកម្មភាព ដែល​ស្ដែងឡើង​តាមរយៈ​ការបង្កើត ឡើង​នូវ​រោងចក្រ​ថ្មីៗ បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២០​នេះ នឹងធ្វើ​ឲ្យ​ជីវភាព​រស់នៅ ក៏ដូចជា​ចំណូល​របស់ ប្រជាពលរដ្ឋ​នឹងមាន​ភាពប្រសើរឡើង ហើយ​អត្រា​ភាពក្រីក្រ​នឹង​ថយចុះ​វិញ​នៅក្រោយ​ភាពស្ងប់ស្ងាត់​នៃ​ជំងឺ​កូ​វីដ​-១៩ ៕​ដោយ​៖​វ៉ៃ​កូ​

×