Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ នៅក្នុង​ខេត្តតាកែវ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ជាង​៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ក្រោយ​រឹតបន្តឹង​និង​អនុវត្ត​ការកែប្រែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​មួយរយៈ​ពេលកន្លងមក​

​តាកែវ​៖ ក្រោយ​មានការ​កែប្រែ​ការអនុវត្ត​ច្បាប់ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ប្រទេស​កម្ពុ​ជា នាពេល​កន្លងទៅនេះ ឃើញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្តតាកែវ រយៈពេល ៩​ខែ ឆ្នាំ​២០២០​នេះ មានការ​ថយចុះ​ជាង ៣០%​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​និង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ។ ជាមួយគ្នានេះដែរ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធ ផល​ការងារ​សុ​វ​ត្តិ ភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បានធ្វើ​ការណែនាំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​នៅតាម​បណ្តា ក្រុង​ស្រុក​ទាំង​១០ ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​ខ្លាំងខ្លា​បន្ថែមទៀត នៅពេល​ចុះ​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្រើន ព្រោះ​សកម្មភាព​នេះ វា​ពិតជា​បានរួម​ចំណែក​ខ្លាំង ក្នុងការ​កាត់បន្ថយ​ចំពោះ​បញ្ហា​គ្រោះ​ចរាចរណ៍ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ឲ​នៅ​កម្រិត​ទៀប​បំផុត នៅក្នុង​ខេត្ត​របស់​យើង និង​ប្រទេស​របស់​យើង ។​

​ឯកឧត្តម​បន្តថា ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​របស់​យើង​បាន​គ្រប់ៗ​គ្នា​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​នៅ​ច្បាប់​ចរាចរណ៍​នេះ ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​យល់ដឹង​ហើយ​នោះ វា​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ភាគច្រើន​នៅពេល ប្រើប្រាស់​ផ្លូវ មានការ​យល់ដឹង​ច្រើន​ពី​ផលប៉ះពាល់​មួយចំនួន ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ហើយ​ងាក​មក​នាំគ្នា​ចូលរួម​ផ្សព្វផ្សាយ​បន្ត និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ម្លេះ​ហើយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ វា​និង​ត្រូវបាន​កាត់បន្ថយ​បន្តិច​ម្តងៗ រហូត​សម្រេចបាន​តាម​ផែនការ ដែល​បាន​គ្រោងទុក​តែម្តង ។​

​សូមបញ្ជាក់​ផងដែរ បើ​យោងតាម​របាយការណ៍​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​កើតឡើង ៥៣​លើ ៨១​លើក មានការ​ថយចុះ ២៨ លើក​ស្មើនឹង​៣៤,៥៦% បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ ១០១ នាក់ ស្រី​៣៤​នាក់ លើ​១៥៧​នាក់ ថយចុះ​៥៦ នាក់ ស្មើ​៣៥,៦៦% ស្លាប់ ៣៦​នាក់ លើ ៥០​នាក់ ថយចុះ ១៤ ស្មើ​២៨% និង​ខូច ខាត​មធ្យោបាយ​សរុប ១០៣ គ្រឿង លើ​១៦៣ ដែល​ក្នុងនោះ រថយន្ត​ធំ ០៩ គ្រឿង រថយន្ត​តូច ៤៣ គ្រឿង ម៉ូតូ​៥៣ គ្រឿង និង​ផ្សេងៗ ៣​គ្រឿង ៕​ដោយ​៖​តាកែវ​

 

×