Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោត​ចិត្ត​ណាស់​! គេ​កំពុង​មានទុក្ខ​ជា​ទម្ងន់ បែរជា​ស្ត្រី​អ្នកជិតខាង​ម្នាក់នេះ មក​បង្កជម្លោះ​បែកផ្សែង​ឲ្យ​រុះរើ​មាន​ចេញ ព្រោះតែ​រឿង​មួយ​នេះ​… (​វីដេអូ​)

​ភ្នំពេញ​៖ មនុស្ស​រស់នៅ​ក្នុងសង្គម គឺ​ត្រូវមាន​ការយល់​គ្នា សាមគ្គី​គ្នា ចេះ​ស្រឡាញ់គ្នា ទើប​សមជា​ពលរដ្ឋ​ល្អ ជាពិសេស គឺ​រាល់ពេល​មាន​រវល់ ឬ ទុក្ខ​ម្តងម្កាល នោះ​គ្មាន​អ្នកណា​ក្រៅពី​អ្នកជិតខាង​ជួយ​ខ្នះខ្នែង​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ បើ​យើង​ជា​មនុស្ស​មានចិត្ត​ចង្អៀត​ចង្អល់​ចំពោះ​អ្នកជិតខាង​ជុំវិញខ្លួន សួរថា​ពេល​មាន​រវល់ ឬក៏​ទុក្ខ តើ​បាន​អ្នកណា​មក​ក្បែរ​។​

​ជាក់ស្តែង ដូចជា​ស្ត្រី​ម្នាក់នេះ​អ៊ីចឹង បានធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត និង​គួរ​ឲ្យ​ស្អប់​ជាខ្លាំង ក្រោយពី​បានឃើញ​ឥរិយាបទ​របស់គាត់​ចេញមក​ឆ្កាង​ដៃ​ឆ្កាង​ជើង​ដូច​មនុស្ស​ទើប​ចេញពី​ព្រៃ បង្កជម្លោះ​ឡើង​បែកផ្សែង ជាមួយ​គ្រួសារ​មួយ​ដែល​កំពុង​មានទុក្ខ​ជា​ទម្ងន់ ខណៈ​ពួកគាត់​កំពុង​រៀបចំ​ពិធី​ដង្ហែ​សព​ដែល​ត្រូវជា​ប្តី​ជា​ឪពុក​ឡើងលើ​មាន​។ រឿងហេតុ គឺ​ដោយសារ​ស្ត្រី​រូបនេះ​ដែល​មិនចេះ​ស្តាប់​ហេតុផល ពោល​ជាម​នុស្ស​ដែល​ត្រូវ​បានដឹងថា​គ្មាន​ញាតិ​ក្នុងភូមិ​រាប់រក បាន​ផ្ទុះ​កំហឹង​រឿង​ធ្វើ​មាន​ក្រោម​ខ្សែភ្លើង​របស់គាត់​ដែល​កាត់​តាម​មុខផ្ទះ​គ្រួសារ​សព បើទោះជា​ខាង​អគ្គិសនី និង​ខាង​ម្ចាស់​មាន​ធានាថា​អត់​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ​។​

​ក្នុងនោះ ដែរ បើ យោងតាម​រយៈ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sëäv Fäng ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​សព​ដែល​បានទទួល​មរណភាព​ខាងលើនេះ បាន​បង្ហោះ​វីដេអូ​ពី​ទិដ្ឋភាព​ទំនាស់​នេះ និង​សរសេរ​រៀបរាប់​សម្តែង​នូវ​ការហួសចិត្ត​ថា​៖ «​ហួសចិត្ត​សុំ​ស៊ែរ​ម្នា​ក់មួយ​ផង បងប្អូន ក្រុមគ្រួសារ​ខ្ញុំ​កំពុងតែ​មានទុក្ខ​គាត់​នៅ​បន្ថែម​ទុក្ខ​មកអោយ​ពួក​ខ្ញុំ​ទៀត ចិត្ត​មនុស្ស​ពិតជា ចង្អៀតចង្អល់​មែន​»​។​

​ក្រោយមក គណនី​ជា​កូនស្រី​សព​ខាងលើ ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​បញ្ជាក់ មិនមែន​រោងបុណ្យ​ចូល​ដី​គាត់​ទេ គឺ​ខ្សែភ្លើង​របស់គាត់​កាត់​មុខផ្ទះ​របស់ខ្ញុំ »​។​

​ជាមួយគ្នានេះ​ផងដែរ ឃើញថា​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ដែលមាន​ការហួសចិត្ត​នឹង​ស្ត្រី​រូបនេះ​ជាខ្លាំង បានដាក់​ឲ្យ​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «​អាក្រក់​ម្លេះ មិនចេះ​យោគយល់​គេ​ជិតខាង​កំពុងមាន​ទុក្ខ​សោះ​អ៊ីចឹង​, យាយ​នេះ​ពេល​ងាប់​ទៅ​គ្មាន​អ្នកណា​ចូល​បុណ្យ​ទេ បើ​ច​រិ​ក​ចេញមក​អត់​យល់​គេឯង​បែបនេះ​, មី​មនុស្ស​គ្មាន​ញ​តិ​វា​ចឹ​ង​ហើយ​, ចាស់​ហើយ​គួរ​យល់​ពី​អ្នកភូមិ​ឯង​ផង ប្រយ័ត្ន​ងាប់​ទៅ​គ្មាន​អ្នក​ចូល​បុណ្យ​, រូបរាង​អាក្រក់​ហើយ ចិត្តអាក្រក់​ទៀត​យាយ​នេះ​»៕ ដោយ​៖ លឹម ហុង​



×