ឃ្លីបវីដេអូមួយ ដែលបង្ហាញក្រុមអ្នកសិល្បៈតារាចម្រៀងជនជាតិកូរ៉េច្រៀងបទ «ហូលីដេ» របស់ខ្មែរ បើទោះជាបានកន្លងផុតច្រើនឆ្នាំមកហើយក្តី តែវីដេអូនេះនៅតែជាទីចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរជាច្រើន ព្រោះតែពុំនឹកស្មានដល់ថា ពួកគេអាចច្រៀងបទចម្រៀងរបស់ខ្មែរជំនាន់ដើមបានយ៉ាងពិរោះបែបនេះ។
ពិតមែនហើយ អ្វីដែលធ្វើឲ្យយើងគ្រប់គ្នា មិនសរសើរមិនបាននោះ គឺត្រង់ថាក្រុមតារាចម្រៀងស្រីៗកូរ៉េទាំងនេះ បានប្រើប្រាស់សំឡេង «ខ្មោច» ដ៏ពិសេស ព្រោះថានេះគឺជាសំឡេងតឹងដ៏ពិបាកធ្វើបំផុត ប៉ុន្តែ សម្រាប់ធម្មជាតិរបស់ពួកគេ គឺធ្វើបានយ៉ាងរលូន ហើយពិរោះខ្លាំងទៀត។
លើសនេះ ងាកមកចាប់អារម្មណ៍ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទឹកមុខញញឹមយ៉ាងស្រស់ៗបំព្រង និងព្រមកាយវិការរាំដ៏ស្រទន់គ្រប់ៗគ្នា នោះសបញ្ជាក់ឲ្យឃើញថា ពួកគេពិតជាស្រឡាញ់ចូលចិត្តចំពោះបទចម្រៀងមរតដើមរបស់ខ្មែរខ្លាំងណាស់ព្រោះថាពុំត្រឹមតែបទ «ហូលីដេ» ប៉ុណ្ណោះទេ គឺនៅមានបទជាច្រើនទៀត ដែលពួកគេច្រៀងជាសម្លេងខ្មោចបានយ៉ាងពិរោះគួរឲ្យចង់ស្តាប់តែម្តង៕ ដោយ៖ លឹម ហុង