Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង​ចុះ​ពិនិត្យមើល​ស្ថានភាព​ភាព និង​ការអភិវឌ្ឍ​នានា​

​ខេត្តស្វាយរៀង​៖​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ លោក​អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​អភិបាលក្រុង​បាវិត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ភាព និង​ការអភិវឌ្ឍ​នានា​រួមមាន​៖

១-​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅក្នុង​ក្រុង​ស្វាយរៀង និង​ស្ថានភាព​កំពស់​ទឹកភ្លៀង​ដើម្បី​បង្ការ​ហានិភ័យ​ដែល​អាច​កើតឡើង​ដោយសារ​ជំនន់​ទឹកភ្លៀង នា​រយះពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ដែល​ប្រទេស​កម្ពុជា​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ពី​ប្រទេសជិតខាង​។​

២-​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ខ្សែក្រវាត់​ព្រំដែន ផ្លូវ​វាង​សម្រាប់​ឡាន​កុងតឺន័រ​ដឹកទំនិញ​ចេញចូល​នៅ​ក្រុង​បាវិត និង​រៀបចំ​អភិវឌ្ឍន៍​ទីតាំង​ចំណត​កុង​តឺ​ន៍​រវាង កម្ពុជា នឹង​វៀតណាម​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ទំនិញ​។​

៣-​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​នានា​ដែល​បាន​ស្ថាបនា​រួចរាល់​១០០%​។​

៤-​ពិនិត្យមើល​ទីតាំង​អាង​ចម្រោះ​ទឹក​កខ្វក់ ទីតាំង​ញែក​សំរាម ទីតាំង​ផលិត​អាង​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​បាវិត ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នាពេលខាងមុខ​។​

៥- ពិនិត្យមើល​ដំណើរការ​សាងសង់​សាលា​សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​បាវិត និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដែល​កំពុង​សាងសង់​សម្រេចបាន​ប្រមាណ​៨៥%​ហើយ​។​

​សូម​ជម្រាបជូន​ថា ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង លោក​បាន​នឹង​កំពុង​ដាក់ចេញ​នូវ​ទិសដៅ​សំខាន់ៗ​ជាច្រើន​ទៀត​ដែលជា​ត្រីវិស័យ​ក្នុងការ​អភិវឌ្ឍ​ខេត្តស្វាយរៀង ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​ដោយ​៖​វ៉ៃ​កូ​


×