Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ៖ បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​មានការ​ជន់​លិច ត្រូវ​តាមដាន​ព័ត៌មាន និង​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព​

បាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​ជួយ​សម្រួលការ​ធ្វើចរាច​រណ៍ នៅលើ​កំណាត់​ផ្លូវ​ដែល​រង​ការ​ជន់​លិច ដូចជា​ការផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់ និង​ការដាក់​ស្លាក​សញ្ញា​សម្គាល់ ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​មានការ​ជន់​លិច យកចិត្តទុកដាក់​តាម​ដាន​ព័ត៌មាន និង​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព រាល់ពេល​ធ្វើដំណើរ​នៅ​តំបន់​ដែលមាន​ការ​ជន់​លិច​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ បាន​មានប្រសាសន៍​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​រាជធានី ខេត្ត​
​ដោយសារ​ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្លាំង នៅតែ​បន្ត​កើតមាន ធ្វើ​ឲ្យ​ជន់​លិច​ភូមិ​ដា្ឋ​ន ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាច្រើន​កន្លែង ជាពិសេស​នៅតាម​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស ខ្ញុំ​សូម​ណែនាំ ឯកឧត្តម លោកជំទាវ បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ។

​សម្តេច​ក្រឡាហោម បាន​ថ្លែងថា នៅក្នុង​ស្ថានភាព​នេះ ការធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ ដែលមាន​ការ​ជន់​លិច​ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ ហេតុដូច្នេះ ខ្ញុំ​សូម​ណែនាំ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​ជួយ​សម្រួលការ​ធ្វើចរាច​រណ៍ នៅលើ​កំណាត់​ផ្លូវ​ដែល​រង​ការ​ជន់​លិច ដូចជា​ការផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់ និង​ការដាក់​ស្លាក​សញ្ញា​សម្គាល់ ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​។​

​សម្តេច ស ខេង បាន​បញ្ជាក់ថា “​ខ្ញុំ​ក៏​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​មានការ​ជន់​លិច យកចិត្តទុកដាក់​តាម​ដាន​ព័ត៌មាន និង​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព ជាពិសេស​រាល់ពេល​ធ្វើដំណើ​រ​នៅ​តំបន់​ដែលមាន​ការ​ជន់​លិច​” ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×