ពោធិ៍សាត់ ៖ បើតាមសេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំនៅលើកំណាត់ផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ បានប៉ះពាល់ចំនួន០៤ស្រុក ០១ក្រុង ហើយ ខណៈចរាចរណ៍រថយន្តធុនធំត្រូវផ្អាកទាំងស្រុង ត្រង់គីឡូម៉ែត្រលេខ១៨៦ ផ្លូវជាតិលេខ៥។
រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែល បានកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ជ្រាបថា ដោយស្ថានភាពទឹកទំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ ជាបន្តបន្ទាប់រយៈពេល៦ ថ្ងៃមកនេះ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន ៥ ក្រុង ស្រុក ហើយនៅក្នុងក្រុងពោធិ៍សាត់ រងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលេចលង់។
ដូចនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការណែនាំ ដូចខាងក្រោម៖ -ផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី៕ដោយ៖បញ្ញាស័ក្តិ