តាកែវ៖ ក្នុងរដូវវស្សានេះក្រុងដូវកែវ ខេត្តតាកែវ កំពុងជួបបញ្ហា ជនលិចដោយទឹកភ្លៀងនៅតាមតំបន់មួយចំនួន ហើយក្នុងនោះក៏ធ្វើអោយផ្លូវកៅស៊ូនានា កំពុងរងការខូចខាត ចំណែកអាជ្ញាធរក្រុង ក៏មិនបាននៅស្ងៀមដែរ គឺកំពុងតែមមារញឹកលើការជួយដោះស្រាយលើបញ្ហានេះ។
លោក កង អាណាន់ អភិបាលក្រុងបានប្រាប់ឲ្យភ្នាក់សារពត័មានយើងដឹងនៅព្រឹកនេះថា នៅក្នុងរដូវវស្សានេះបញ្ហាផ្លូវខូចកំពុងជាចំនុចប្រឈមខណៈភ្លៀងនៅតែបន្តធ្លាក់សឹងតែរាល់ថ្ងៃដោយកត្តាបម្រែបម្រួលអាកាសធាតុ ធ្វើអោយប្រព័ន្ធលូរក្នុងក្រុងហូរយឿត ដោយសារការករស្ទះកាកសំណល់និងសម្រាម នានាដែលធ្លាក់ចូលទៅក្នុងលូរ ទន្ទឹមនឹងបញ្ហានេះដែរក្នុងនាមលោកជាអភិបាលក្រុងដូនកែវ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវយល់ពីបញ្ហានេះ ព្រោះនៅក្នុងរដូវវស្សាតែងតែមានទឹកលិចលើផ្លូវ និងរងការខូខាតចំពោះផ្លូវមួយចំនួនដែលមានរថយន្តបើកបរកាត់លើ ប៉ុន្តែសូមបងប្អូនកុំព្រួយបារម្មណ៍អ្វី ចំពោះផ្លូវដែលខូចខាតនៅក្នុងរដូវវស្សានេះ គឺរដ្ឋបាលក្រុងត្រៀមឡើងគម្រោងធ្វើការជួសជុលឡើងវិញ នៅរដូវប្រាំងខាងមុខ ចំពោះផ្លូវកៅស៊ូរដែលរងការខូចខាតធ្ងន់ធ្ងរ។
លោកអភិបាលក្រុងដូនកែវ បន្តថា ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយដើម្បីបញ្ជៀសនៅការហូរលិចលើផ្លូវថ្នល់ដោយសារប្រព័ន្ធលូរហូរមិនទាន់នោះ លោកបានចាត់អោយក្រុមជាង ជាច្រើន ធ្វើការស្តារប្រព័ន្ធលូរ នៅក្នុងផ្សារ និងនៅតាមប្រព័ន្ធលូរនានា នៅក្នុងក្រុងដូនកែវ កាលពីពេលថ្មីៗនេះ ដើម្បីកាត់បន្ថយការលិចទឹកដោយសារទឹកភ្លៀង ហើយធ្វើអោយថ្នល់កៅស៊ូរនៅតាមផ្លូវក្នុងក្រុងមួយចំនួន រងការខូច ខាតដោយសារតែមានទឹកដក់លើផ្លូវ កាន់តែខ្លាំង ហើយមកដល់ពេលនេះ គឺប្រព័ន្ធបង្ហូរទឹក គឺមានសភាពលឿនជាងមុន នៅតាមកំណាត់ផ្លូវ ចំណែកឯការលិចលុងនៅតាមចំណុចផ្សេងៗនៅក្នុងក្រុង ដែលមិនទាន់មានប្រព័ន្ធលូរ គឺអាជ្ញាធរក្រុង បានប្រើអេស្ការវេចទ័រ ធ្វើការកាយរដោះទឹកចេញបានមួយចំនួនហើយ ៕ដោយ ៖ តាកែវ