Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​

​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន ក្រោម​សក្ខីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន នៅ​វិមាន​សន្តិភាព​។​

​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ និង​រីកចម្រើន​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ជាក់ស្តែង ដោយ​អនុលោម​តាម​អនុសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ចូលរួម​ពី​ក្រសួង​ទី​៤ របស់​រាជរដ្ឋាភិបាល ដោយមាន​ការ​-​ស្ថាប័ន​ពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម បាន​ខិតខំ​ដឹកនាំ​ការចរចា​កិច្ចព្រមព្រៀង​សេរី​កម្ពុជា​-​ចិន រហូតដល់​ចប់​ជា​ស្ថាពរ​ក្នុង​រយៈពេល​មួយ ដ៏​ខ្លី ដើម្បី​ទាញ​នូវ​ផលប្រយោជន៍​ដ៏​ពេញលេញ​ជូន​កម្ពុជា​។ ការចុះហត្ថលេខា​ថ្ងៃនេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ថ្មី​របស់​កម្ពុជា ដោយ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​របស់ខ្លួន​ជា​លើកដំបូង​បង្អស់ ហើយ​កិច្ចព្រមព្រៀងទ្វេភាគី​នេះ​ទៀតសោត ត្រូវបាន​ធ្វើឡើង​ជាមួយ​មិត្ត​ចិន​ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជាពិសេស​ជា​មិត្ត​ដែលមាន​ទំនាក់ទំនង ប្រពៃណី​ដ៏​យូរលង់​មកហើយ ។​

​ការពិភាក្សា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន បាន​ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​២១-២៣ ខែមករា ឆ្នាំ ២០១៩ ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ស៊ី ជីន​ពីង (Xi Jinping) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​សំខាន់ៗ​មួយចំនួនទៀត​។ ក្នុងឱកាស​នោះ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ឱ្យ​ក្រុមការងារ​ចម្រុះ​ចាប់ផ្តើម​ធ្វើការ​សិក្សា​មួយ ដើម្បី​ពិនិត្យ​លទ្ធភាព ទាំង​ផលចំណេញ និង​បញ្ហា​ប្រឈម​នានា​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​សេរី​កម្ពុជា​-​ចិន ក្នុង​ការបើក​បន្ថែម​នូវ​ច្រក​ទី ផ្សារ​ទំនិញ និង​សេវាកម្ម សំដៅ​ពង្រីក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ការសិក្សា​រួម​នេះ​ត្រូវ​បានបញ្ចប់ ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ហើយ​បានដាក់​ឆ្លង​នីតិវិធី​ផ្ទៃក្នុង និង​ស្នើសុំ​ការអនុម័ត​យល់ព្រម​ពី​រដ្ឋាភិបាល រៀងៗ​ខ្លួន​។ ក្រុម​ចរចា​កម្ពុជា ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល​ឱ្យ​ចាប់​បើក​ការចរចា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០១៩​។​

​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ទៀតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​ដូចជា​៖

១) ការទទួលបាន​ការបើក​ទីផ្សារ​ឲ្យ​បាន​ធំ​ជាង​មុន និង​ប្រសើរ​ជាង​មុន សម្រាប់​មុខទំនិញ​ផលិតផល​ត្រី សាច់​គ្រប់​ប្រភេទ កសិផល បន្លែ​ផ្លែឈើ ផលិតផល​កែច្នៃ និង​សិប្បកម្ម និង​ផលិតផល​ជាច្រើន​ទៀត ស្រប​ពេលដែល​កម្ពុជា អាច​ផលិត​បាន និង​អនុលោម​តាម​វិធាន​អនាម័យ និង​ភូតគាម​អនាម័យ​។​

២) ការទទួលបាន​លំហូរ​ទីផ្សារ​ពាណិជ្ជកម្ម សេវាកម្ម ដែល​កម្ពុជា​អាច​នាំចេញ ក្នុងករណី​មានការ​បណ្តុះបណ្តាល​ជំនាញ និង​គុណ​វ​ឌ្ឍិ​គ្រប់គ្រាន់ ជាពិសេស​នៅពេលដែល​កម្ពុជា អាច​ពង្រឹង​ខ្លួនឯង​ឲ្យ​រឹងមាំ​ក្នុង​វិស័យ​សេវាកម្ម​នាពេល​អនាគត​។ លើសពីនេះ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍ ពី​ការប្រមូល​ពន្ធដារ ការទទួលបាន​ការងា​រ ការទទួលបាន​ការបណ្តុះ​បណ្តាល​ចំណេះដឹង ចំណេះធ្វើ​ជំនាញ​ពី​អ្នកផ្គត់ផ្គង់​សេវា និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​បរទេស ដែលជា​កត្តា​សំខាន់​ដើម្បី​ពង្រឹង​ដល់​វិស័យ​ផលិតកម្ម​ក្នុងស្រុក​។​

៣) ការកំណត់​ឲ្យ​កាន់តែច្បាស់ នូវ​រាល់​នីតិវិធី​ទាក់ទង​នឹង​វិធាន​ដើមកំណើត​ទំនិញ នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម អនាម័យ​និង​ភូតគាម​អនាម័យ និង​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​។​

៤) ការរៀបចំ និង​បង្កើត​នូវ​បរិយាកាស​វិនិយោគ និង​នយោបាយ​ទាក់ទាញ​វិនិយោគ​ពី​បរទេស​ជាដើម​។​

​សូមបញ្ជាក់​ជូន​ផងដែរ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៣០ ថ្ងៃ បន្ទាប់ពី​កាលបរិច្ឆេទ ដែល​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​សេចក្តីជូនដំណឹង​អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃក្នុង​របស់ខ្លួន រួមទាំង​ទទួលបាន​ការ អនុម័ត​ពី​សភាជាតិ​នៃ​ប្រទេស​ទាំងពីរ និង​ការ​ឡាយព្រះហស្តលេខា​ផ្តល់​សច្ចាប័ន​ពី​ព្រះមហាក្សត្រ ឬ​អាច​ចូល​ជា ធរមាន​នៅ​កាលបរិច្ឆេទ​ផ្សេង​ពីនេះ តាម​ការឯកភាពរ​វា​ង​ភាគី​ទាំងពីរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×