បន្ទាយមានជ័យ៖ ទឹកបាននិងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ បានកើនឡើងគួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្ត្រមួយផ្នែកនៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី។
អាជ្ញាធរខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ តុលានេះ បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹក បាននិងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ(មានការបើកទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបងតាមស្ទឹងបវិល មង្គលបូរី ធ្វើឲ្យស្ថានភាពទឹកមានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្ត្រមួយផ្នែកនៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាមដងស្ទឹងមង្គលបូរី និងកន្លែងផ្សេងៗទៀតផ្នែកខាងក្រោម។
ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការអំពាវនាវជាថ្មីបន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕ដោយ៖បញ្ញាស័ក្តិ