ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹកបង្ហាញទិដ្ឋភាពក្រុមនារីៗ ដែលស្ថិតក្នុងសម្លៀកបំពាក់ហូលផាហ្មួងអាវប៉ាក់ដ៏ស្រស់ៗបំព្រង អ៊ុទូកពោរពេញដោយស្នាមញញឹមរីករាយ នៅក្នុងបរិវេណវត្តមួយកន្លែងដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង បានកំពុងទទួលការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើនៗនៅលើបណ្តាញសង្គម។
យ៉ាងណាមិញ សកម្មភាពទាំងនេះ ត្រូវបានដឹងថា បងប្អូននារីក្រមុំៗក្មេងចាស់ បានទៅចូលរួមក្នុងពិធីដង្ហែបុណ្យកឋិន នៅឯវត្តឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ អ្នកលេងបណ្តាញសង្គមក៏បានចូលរួមខមិនថា៖ «ឧបសគ្គជៀសឲ្យឆ្ងាយ អន្តរាយទៅឲ្យផុត, ទឹកលិចក៏ពិតមែន តែមិនឈ្នះ ចិត្តបុណ្យនោះទេ…»។ រីឯអ្នកខ្លះទៀតក៏បានសម្តែងនូវសេចក្តីត្រេកអរជាមួយកុសលផលបុណ្យនេះដែរថា៖ «ទៅធ្វើបុណ្យដោយក្តីរីករាយចិត្តជ្រះថ្លាបែបនេះ មើលទៅគួរឲ្យសប្បាយណាស់»៕ ដោយ៖ លឹម ហុង