Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពស់​ទឹក​នៅ​ទ្វារ​ទំនប់​អាងទឹក​៧​មករា​ឡើងដល់​កម្ពស់ ៨,៨០ ម៉ែត្រ បាន​លើស​កម្ពស់​ឲ្យ​ប្រុងប្រយ័ត្ន ៧​ម៉ែត្រ​

​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល​៖​នៅវេលា​ម៉ោង​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ​បច្ចេកទេស​ក្រសួង បាន​ចុះ​ពិនិត្យ និង​បញ្ជា​ការងារ​អ​ន្តា​រាគ​មន៍​ផ្ទាល់​នៅលើ​បណ្តោយ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដែល​ពេលនេះ​កំពុង​ប្រឈម​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត លើ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។

​ស្ថានភាព​ទឹក​ជាក់ស្តែង​នៅ​ព្រឹក​នេះ គឺ​កម្ពស់​ទឹក​នៅ​ទ្វារ​ទំនប់​អាងទឹក​៧​មករា​ឡើងដល់​កម្ពស់ ៨,៨០ ម៉ែត្រ ធៀប​នឹង​ម្សិលមិញ​កើនឡើង ០,៤៥​ម៉ែត្រ​បន្ថែម បាន​លើស​កម្ពស់​ឲ្យ​ប្រុងប្រយ័ត្ន ៧​ម៉ែត្រ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​ជិត​សេ​ី្ម​នឹង​ខ្នង​ទំនប់​នៅតាម​ទំនាប​ទីតាំង​មួយចំនួន ។ ពេលនេះ​ក្រុមការងារ​បច្ចេកទេស​ក្រសួង កំពុង​ខិតខំ​ជួសជុល​បិត​រូង​នាគ​ដែល​បាន​លេចចេញ​ជា​បន្តបន្ទាប់ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​លើក និង​បង្ហាប់​ទំនប់ ព្រមទាំង​ច្រក​បាវ​ខ្សាច់​ទប់​លើកកម្ពស់​ខ្នង​ទំនប់ និង​ជាការ​ចូលរួម​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​សំបកបាវ​ចំនួន ៣០០០ បាវ​ដល់​សង្កាត់​ទាំង​០៣ ជូន​លោកស្រី គឹម ញឹម អភិបាល​ខណ្ឌដង្កោ ដើម្បី​ចូលរួម​ទប់ស្កាត់​លំហូរ​ទឹក​លើ​តួ​ទំនប់​ទៅ​ផ្នែក​ខាងក្រោម​បង្ក​ការលិចលង់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ ។

​ចាប់តាំងពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន ២៧​គ្រឿង និង​កម្លាំង​ពលកម្ម​ប្រចាំការ​២៤​ម៉ោង និង​ជាពិសេស​តាំងពី​យប់ម្សិល​មិញ​ដល់​វេលា​ថ្ងៃ​ត្រង់នេះ ក្រុមការងារ​ក្រសួង​បាន​ខិតខំ​អន្តរាគមន៍​រហូត​គ្រប់គ្រង​សភាពការណ៍​ស្ថានភាព​ទឹកជំនន់​យាយី​បាន​ទាំងស្រុង​មកវិញ ។​

​សូមបញ្ជាក់​ជូន​ថា នាពេល​ដ៏​ខ្លី​ខាង​មុន​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត រាជធានី​ភ្នំពេញ ខេត្តកណ្តាល​និង ខេត្តតាកែវ ដែល​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×