គ្រោះជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតស្រាកស្រានយ៉ាងគំហុកជាប់ៗគ្នា ក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យលិចលង់ស្ទើរគ្រប់តំបន់ តាមបណ្តាខេត្ត និងក្រុងនៅទូទាំងប្រទេស ដែលបង្កជាឧបសគ្គយ៉ាងខ្លាំងដល់ការធ្វើដំណើរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងនាពេលបច្ចុប្បន្ននេះ។
បើគិតមកត្រឹមពេលនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង មកកាន់ទីកន្លែងមានសុវត្ថិភាព ដោយមានការជួយសង្គ្រោះពីបងៗកងកម្លាំងអន្តរាគន៍។
យ៉ាងណាមិញ ស្របពេលដែលប្រជាពលរដ្ឋជាច្រើន កំពុងជួបទុក្ខ ក៏ស្រាប់តែមានក្រុមគ្រួសារមួយបានជួបទុក្ខជាន់ទុក្ខត្រូវសាច់ញាតិស្លាប់ ដោយធ្វើបុណ្យទាំងទឹកជំនន់កំពុងលិចភូមិ។ ហើយអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមបញ្ចេញអារម្មណ៍ក្តុកក្តួលជាខ្លាំងនោះ គឺគ្រាបានឃើញអ្នកភូមិដាក់មឈូសដង្ហែបណ្តែតតាមក្បូនប្ញស្សី ឆ្លងកាត់កើតទឹកកំពុងហូរខ្លាំង ដើម្បីយកសពទៅបូជានៅទីមច្ឆានៅឯវត្តត្រើយម្ខាង ដែលឃើញហើយពិតជាគួរឲ្យសង្វេគខ្លាំងបំផុត៕ ដោយ៖ លឹម ហុង