បាត់ដំបង៖ ភ្នាក់ងារប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ៨២ គ្រួសារ បានទទួលអំណោយរបស់ឯកឧត្តម ស សុខានិងលោកជំទាវអង្ករ ១ការ៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ១កេះ ត្រីខកំប៉ុង ១យួរ តាមរយៈឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត លោក ផេងសិទ្ធី អភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តបាត់ដំបងនិងសហការី នៅខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ ។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្នុងការវាយតម្លៃខ្ពស់និងកោតសរសើរដល់បងប្អូនភ្នាក់ងារប្រមូលសំរាម ដែលបានយកចិត្តទុកដាក់កិច្ចការប្រមូលសំរាមក្នុងក្រុង-ស្រុក នៃខេត្តបាត់ដំបងនាពេលកន្លងមក ថ្នាក់ដឹកនាំខេត្តទាំងមូលសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់បងប្អូនភ្នាក់ងារប្រមូលសំរាម ដែលបានបំពេញការងារបានយ៉ាងល្អ។
គួររំលឹកផងដែរថា នាពេលថ្មីៗនេះ ខេត្តបាត់ដំបងទទួលបានការកោតសរសើរ គួរជាទីមោទនភាពពីមជ្ឈដ្ឋានទូរទាំងប្រទេសថា មានអនាម័យល្អ នៅពេលទឹកជំនន់ជន់លិចកន្លងមក តែគ្មានសំរាមអណ្តែតសោះ៕ ដោយ៖ អ៊ុងសារុំ