Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក កំពុង​គិតគូរ​ការ​ដាក់​ពង្រាយ​ទាហានជើងទឹក​រាប់ពាន់​នាក់​នៅ​អាស៊ី​បូ​ព៌ា​

spot_img

​មន្ទីរ​បញ្ច​កោណ​ត្រូវបាន​គេ​ដឹងថា កំពុង​រៀបចំ​ផែនការ​ដើម្បី​ដាក់ពង្រាយ​បន្ថែម​ទាហាន​ថ្មើរជើង​រាប់ពាន់​នាក់​នៅ​អាស៊ី​បូ​ព៌ា បំណង​ប្រឈមមុខ​ជាមួយ​ចិន​។​

​តាម Wall Street Journal, អាមេរិក​បាន​រៀបចំ​ផែនការ​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​អាស៊ី​បូព៌ា​តាមរយៈ​ការ​ដាក់​ពង្រាយ​ប្តូរ​វេន​នូវ​ទាហានជើងទឹក ឬ​បាន​ហៅថា MEU មក​កាន់​តំបន់​នេះ​។ គោលដៅ​នៃ​ផែនការ​ខាងលើ​គឺ​សំដៅ​ជួយ​ឲ្យ​អាមេរិកសាង​តុល្យភាព​ជាមួយចិន នៅ​ទ្វីបអាស៊ី​-​ប៉ាស៊ីហ្វិក​។​

MEU នី​មួយៗ​មាន​សមាជិក​ទាហានជើងទឹក​ប្រមាណ ២.២០០​នាក់ ហើយ​ធ្វើ​សកម្មភាព​នៅ​លើ​នាវា​វាយលុក​ឡើងគោក​។ ក្រៅពីនោះ MEU ក៏​មាន​អម​ជំនួយ​ដោយ​រថក្រោះ​យន្តហោះ អាវុធ​ធុន​ធ្ងន់ និង​យុទ្ធភ័ណ្ឌ​ដទៃទៀត ។ ក្នុង​មួយ​វេនៗ​មាន​រយៈពេល ៧​ខែ​។​

​ព័ត៌មាន​លើ Wall Street Journal ពុំ​បាន​លើកឡើង​ពី​ចំនួន​អង្គភាព MEU ទេ ។ បច្ចុប្បន្ន​អាមេរិក​មាន​ពល​ទាន​ហាន ៥០.០០០​ពាន់​នាក់ នៅ​ជប៉ុន ជិត ៣០.០០០​ពាន់​នាក់ នៅ​កូរ៉េ​ខាងត្បូង និង ៧.០០០ នៅ​កោះ​ហ្គាំ (Guam), ប៉ាស៊ីហ្វិក​។​

​ក្រសួង​ការពារ​អាមេរិក​ក៏​មាន​បំណង​បង្កើត​បន្ថែម​ចំនួន​ទាហានជើងទឹក​លើ​ដីគោគ នៅ Darwin, អូស្ត្រាលី ដែល​នៅ​ទី​នោះ​បច្ចុប្បន្ន​មាន​ពលទាហាន​នៅ​អាមេរិក 1.250​នាក់​។​

​ការបង្កើន និង​ដាក់ពង្រាយ​ទាហានជើងទឹក​នៅ​អាស៊ី​បូព៌ា​របស់​អាមេរិក មាន​ទាក់ទង​ដល់​ផែនការ​កាត់បន្ថយ​វត្តមាន នៅ​តំបន់​មជ្ឈិម​បូព៌ា​។ ប្រការ​នេះ​ត្រូវ​បាន​គិតគូរ​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋការ​ប្រធានាធិបតី​ដូ ណាល់​ត្រាំ ប្រកាស​ជា​សាធារណៈ​ពី​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ថ្មី ក្នុងនោះ​ចាត់ទុក​រុស្ស៊ី​និង​ចិន​ជា​ទិភាព ២​ជា​គោលដៅ​របស់​កងទ័ព​អាមេរិក​។​

​តាម Wall Street Journal, ដដែល​នោះ មន្ទីរ​បញ្ច​កោណ​ចាត់ទុក​ផែនការ​ដាក់ពង្រាយ​ពលទាហាន​ឡើង គឺ​សំដៅ​កសាង​កងកម្លាំង​លើ​ពិភពលោក​ទាំងមូល ហើយ​ពុំ​មែន​ជាការ​ត្រៀម​បំរុង​ធ្វើ​សង្គ្រាម​ទេ​៕ ចន្ទ្រា​

spot_img
×