Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​តេ​ប៉ូ​ខេត្តតាកែវ ផ្តល់​អង្ករ​២​តោន ដល់​ខេត្តតាកែវ ចូលរួម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

​តាកែវ​៖ ខណៈពេលដែល​ខេត្តតាកែវ​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយ​ក្នុងនោះ​មានផ្ទះ​សំបែង​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំន​នួ នៅ​ស្រុក​បាទី និង ស្រុក​សំរោង ត្រូវបាន​លិចលុង និង​ផ្លូ​ជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន អាជ្ញាធរ​ខេត្តតាកែវ បាននិងកំពុង​រិះរក​គ្រប់​វិធានការ​ដើម្បី​រំដោះ​ការ​ជន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង កុំ​ឲ្យ​អូសបន្លាយ​យូរ និង​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏​ឃើញ​មាន​ស្ថាប័ន​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដេប៉ូ​ខេត្តតាកែវ ផ្តល់ជំនួយ​អង្ករ ២​តោន មកដល់​ខេត្ត​សម្រាប់​ជួយ​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ផងដែរ សកម្មភាព​ភាព​នេះ បាន​ឆ្លុះ​បង្ហាញអោយឃើញថា ខ្មែរ​គឺ​ចេះ​ជួយ​ខ្មែរ​គ្នាឯង​នៅពេល​ជួប​ទុក​លំបាក ហើយ​សង្ឃឹមថា នឹង​បណ្តា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​រួមចំណែក​ជួយ​ដល់​សង្គម ។​

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តតាកែវ តំណាង​តេ​ប៉ូ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង បានផ្តល់​អង្ករ ២​តោន ដល់​រដ្ឋបាល​ខេត្តតាកែវ ដើម្បី​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត ។​

​ក្នុងឱកាស​ទទួល​ជំនួយ​ជា​អង្ករ ២​តោន​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​សម្តែង​នៅ​ទឹកចិត្ត​កោ​ក​សរសើរ​ចំពោះ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​លើ​ការងារ​សង្គម​ផ្តល់ជំនួយ​ជា​អង្ករ​នេះ មក​រដ្ឋបាលខេត្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​ក្នុង​គ្រោះទឹកជំនន់​នេះ ។
​ជាមួយគ្នា​នោះដែរ​ឯកឧត្តម​អភិបាល​ខេត្តតាកែវ បានប្រគល់​ជូន​នូវ​លិខិត​ថ្លែងអំណរគុណ ដល់ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែល​បាន​ផ្ដល់ជូន​អង្ករ​ចំនួន ២​តោន ដើម្បី​ទុក​បម្រុង​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ នៅ​មូលដ្ឋាន​ខេត្តតាកែវ ៕ ដោយ​៖​តាកែវ​


×