Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ពេល​ទឹក​ជន់​លិច​ខ្លាំង​អាចមាន​សត្វ​អាសិរ្ពិស​ផ្សេងៗ​ចូល​ផ្ទះ និង​ការពារ​ក្មេង​តូចៗ​កុំឱ្យ​លេង​ទឹក(វីដេអូ)

​ភ្នំពេញ​៖​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ត្រ រដ្ឋមន្ត្រី ក្រសួងការពារជាតិ បាន​អញ្ជើញ​ពិនិត្យ​ស្ថានភាព និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ចុះជួយ​សង្គ្រោះ​ប្រជា​ពល រដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​សង្កាត់​ព្រែក​ជ្រៃ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៦ ខែតុលា​នេះ​។​

​ក្នុងឱកាស​នោះដែរ​ក៏មាន​ការអញ្ជើញ​អមដំណើរ​ដោយ​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​និង​នាយទាហានជាន់ខ្ពស់​នៃ ខ​.​ភ​.​ម ជាច្រើនរូប​ទៀត​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​សង្កាត់​ព្រែក​ជ្រៃ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ សម្ដេច​ពិជ័យ​សេនា បាន​លើកឡើងថា ទុក្ខលំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា គឺជា​ទុក្ខលំបាក​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។

​ជាមួយគ្នានេះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​កង កម្លាំងប្រដាប់អាវុធ កងយោធពល​ខេមរភូមិន្ទ និង​កង​នគរបាលជាតិ ព្រមទាំង​អាជ្ញាធរ​ដែន រាជធានី​ភ្នំពេញ ដែល​ខិតខំ​ពុះពារ​ជំនះ​គ្រប់ការ​លំបាក​ក្នុងការ​ចុះជួយ​អន្តរា​គន៍​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​ទទួលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នាពេលនេះ​។​

សម្ដេច​ពិជ័យ​សេនា បាន​អំពាវនាវ​ដល់​បង ប្អូន​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ពេល​ទឹក​ជន់​លិច​ខ្លាំង​អាចមាន​សត្វ​អាសិរ្ពិស​ផ្សេងៗ​ចូល​ផ្ទះសម្បែង ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ការពារ​ប្រុងប្រយ័ត្ន​ក្មេង​តូចៗ​កុំឱ្យ​លេង​ទឹក និង​មើលថែរក្សា​សុខភាព​ឲ្យ​បានល្អ ហូប​ស្អាត​ផឹកទឹក​ឆ្អិន រក្សា​អនាម័យ​ជាប្រចាំ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​អគ្គីភ័យ ឆក់​ខ្សែភ្លើង​។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី និង​ដល់​កងកម្លាំង​ជួយសង្គ្រោះ​ទាំងអស់ ពិសេស​កងយោធពល​ខេមរភូមិន្ទ បន្ត​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ធ្វើឡើង​បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ស្ថានភាព​នេះ​ដោយផ្ទាល់ ដើម្បី​ឃើញ​ជាក់ច្បាស់​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​។ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ជាប់​ជាប្រចាំ​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អះអាងថា រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ ជាង​៥.០០០ គ្រួសារ​ហើយ ត្រូវបាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ជាមួយ​ការមើល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​។​

​ឯកឧត្តម អភិបាល​រាជធានី បាន​បញ្ជាក់ថា ផែនការ​ទី​១ នៃ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​រួមដៃគ្នា​អនុវត្ត​ទទួលបាន​ជោគជ័យ និង​គ្រប់គ្រង​បាន​គ្រប់​ស្ថានការណ៍​ទាំងអស់​។ ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​មក​កន្លែង​មាន​សុវត្ថិភាព​នេះ រួមមាន នៅ​ខណ្ឌ​កំបូល ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ ដែល​រងគ្រោះ​ច្រើនជាងគេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

      


×