Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​ញិ​ន​! ស៊ុន កណ្ណិកា រង​ការរិះគន់​ជាថ្មី រឿង​ស្លៀក​ឯកសណ្ឋាន​ពេទ្យ​ទាំង​គ្មាន​ជំនាញ​

spot_img

​ភ្នំពេញ​៖​រឿង​វេរ​លុយ​រហូតដល់​ខ្ទង់លាន​ដុល្លារ​មិនទាន់​ចប់​ស្រួលបួល​ផង ឥឡូវនេះ​ជំទាវ​វ័យក្មេង ស៊ុន កណ្ណិកា ត្រូវ​និស្សិត​ពេទ្យ​ជាច្រើន​រិះគន់​សាជាថ្មី រឿង​ស្លៀក​ឯកសណ្ឋាន​ពេទ្យ​ទាំង​គ្មាន​ជំនាញ​។​

​ក្រោយពី​ជំទាវ ស៊ុន កណ្ណិកា និង​ក្រុម​បុគ្គលិក​បាន​ស្លៀក​ឯកសណ្ឋាន​ក្រុមគ្រូពេទ្យ​ឆ្នូត​ក្រហម បង្ហោះ​ពី​កម្មវិធី​ពិនិត្យ​ស្បែ​កមុខ free ដោយ​នាង​ផ្ទាល់ ហើយ​អះអាងថា​មាន​ជំនាញ​ក្នុង​វិស័យ skin care រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ​នោះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម ជាពិសេស​និស្សិត​ពេទ្យ​បានបង្ហាញ​ការហួសចិត្ត​ជាខ្លាំង​ដែល​ជំទាវ ស៊ុន កណ្ណិកា ហ៊ាន​យក​ឯកសណ្ឋាន​ក្រុមគ្រូពេទ្យ​មក​ស្លៀក​បម្រើ​ឲ្យ​ផលប្រយោជន៍​មុខរបរ​ផ្ទាល់ខ្លួន​ទាំង​ដែល​គ្មាន​ជំនាញ និង​ការសិក្សា​ត្រឹមត្រូវ​។

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Chhit Kunthy បាន​រិះគន់ថា «​ប្អូនស្រី​ប្រើ​ជំនាញ​ណា​ដែល​ប្អូន​មាន​ទៅ បងរៀន​១៣​ឆ្នាំ​ណា​អូន ពិនិត្យ​ហើយ​យ៉ាងណា​ទៀត​ទៅ​??? កុំ​ដោយសារ​ចង់បាន​លុយ​ធ្វើ​ហួសហេតុ​អី​ណា​អូន អា​នុង​បោក​ហើយ​អូន អាវ​ឆ្នូត​ក្រហម​ទៀត ចេញពី​សាលា​ណា​ទេ វេជ្ជបណ្ឌិត​ផង ទន្ត​បណ្ឌិត​ផង គេ​រៀន​សាហាវ​មែន​ចុះ​ក្រសួង​ដេកលក់​អស់ហើយ​???»​។​
​បន្ថែម​ពី​នោះ​ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្សេងទៀត​រិះគន់ថា «​រៀន​ចប់​ទី​១២​សោះ សរសេរ​អក្សរ​ខ្មែរ​មិនទាន់​ត្រូវ​ជ្រុង​ផង ក្លាយជា​អ្នកឯកទេស​ស្បែក​មុខ​ពី​អង្កាល់ ខ្ញុំ​និយាយ​នេះ​មិនបាន​រិះគន់​ទេ តែ​មុននឹង​ពាក់អាវ​ដុក​ទ័​រ សូម​គិត​ផង​ថា​អាវ​នេះ​មុននឹង​គេ​ពាក់​តើ​គេ​ត្រូវ​រៀន​អស់​ប៉ុន្មាន​ឆ្នាំ​?»​។
«​សំខាន់​ខ្ញុំ​គាំង​នឹង​ម៉ាស៊ីន​និង​តែម្តង​។ ខ្ញុំ​កូន​ពេទ្យ​ស្បែ​កមុខ មើលជំងឺ និង​វះកាត់​ទូទៅ ទើប​ជួប​ម៉ាស៊ីន​ស្អី​ដូច​ចំហុយ ព្រោះ​នៅ​គ្លីនិក​ឯណេះ​គឺ​គ្មាន​ម៉ាស៊ីន​ដូច​ក្នុង​រូបគេ​បង្ហាញ​ទេ​»​។​
«​ពេលខ្លះ​គាត់​អំណួត​លើសលប់ ពិនិត្យ​ស្បែក​មុខតែ​ទិញ​សាប៊ូកក់សក់ ឬមួយ​ដុក​ទ័​រ​ធ្មេញ​ពិនិត្យ​ធ្មេញ​ហើយ​ត្រូវ​ទិញ​ហ្វូ​ម​លាងមុខ​? ប្លែក​ដល់​ហើយ​គេ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា មុននឹង​គ្រូពេទ្យ​ម្នាក់ៗ​អាច​ស្លៀក​សម្លៀកបំពាក់​ឆ្នូត​ពណ៌​ក្រហម​នេះ​បាន ទាមទារ​ឲ្យ​សិក្សា​រយៈពេល​សិក្សា ៥​ទៅ​១២​ឆ្នាំ សម្រាប់តែ​និស្សិត​ពេទ្យ ឬ​គ្រូពេទ្យ​កម្រិត​ឧ​ត្ត​ម ឬ​ថ្នាក់បណ្ឌិត (​ឬ​វេជ្ជបណ្ឌិត​ឯកទេស​) ឱសថ​បណ្ឌិត ទន្ត​បណ្ឌិត ឱសថការី​ឧ​ត្ត​ម បរិញាបត្រ​ជាន់ខ្ពស់ ជីវ​វេជ្ជសាស្ត្រ និង​ឱសថ​បណ្ឌិត ដូច្នេះ​អ្នក​ដែល​មិនបាន​ឆ្លងកាត់​ការសិក្សា​លើ​មុខជំនាញ​ខាងលើ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ មិនមាន​សិទ្ធិ​ក្នុងការ​ស្លៀក​សម្លៀកបំពាក់​នេះឡើយ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×