Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ាម៉ុង ប្ញទ្ធី ជូនអំណោយជាសាច់ជ្រូកចំនួន៥តោនដល់រដ្ឋបាលរាជធានីភ្នំពេញ យកទៅចាត់ចែងតាមជាក់ស្ដែង ដល់វីរៈកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក

ភ្នំពេញ៖អំណោយជាសាច់ជ្រូកចំនួន៥តោនត្រូវបាន ឯកឧត្ដមអ្នកឧកញ៉ាម៉ុង ប្ញទ្ធីសមាជិកព្រឹទ្ធសភានិងលោកជំទាវ ចាត់តំណាងនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញយកចាត់ចែងតាមជាក់ស្ដែង។

ពិធីប្រគល់និងទទួលអំណោយជាសាច់ជ្រូកខាងលើបានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអមដោយឯកឧត្ដមអភិបាលរាជធានីជាច្រើនរូមទៀតនិងតំណាងឯកឧត្ដមអ្នកឧកញ៉ាម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភានិងលោកជំទាវ នាព្រឹកថ្ងៃទី២៩ធ្នូឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។

ក្នុងឱកាសនៃការទទួលអំណោយនេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតឯកឧត្ដមអ្នកឧកញ៉ាម៉ុង ប្ញទ្ធី និងលោកជំទាវដែលបានផ្តល់អំណោយជាសាច់ជ្រូកចំនួន៥តោនជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្ដមអ្នកឧកញ៉ាម៉ុង ប្ញទ្ធីនិងលោកជំទាវ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅបែងចែកជាក់ស្ដែងបន្តទៀត។

នៅថ្ងៃទី២៩ធ្នូ២០២៥នេះដែរ និងសប្បុរសជននានា និងប្រជាពលរដ្ឋនៅរាជធានីជាច្រើននាក់ទៀតក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងពលរដ្ឋជាជនភៀសសឹក ដោយ ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេងបានអញ្ជើញទទួលអំណោយនេះ។

ក្នុងនាម អភិបាលរាជធានី ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននានានិងប្រជាពលរដ្ឋនៅរាជធានីជាច្រើននាក់ទៀតដែលបានចូលរួម ចែករំលែកនូវ ធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា៖អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕ក្សាសិទ្ធដោយ៖សុទ្ធលី

×