Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! ផ្ទះ​១​ខ្នង​ទៀតហើយ បាក់ស្រុត​ប្រេះ​ជញ្ជាំង​យ៉ាងដំណំ សូម​បងប្អូន​មាន​ទីលំនៅ​ក្បែរ​មាត់​ស្ទឹង ព្រែក ទន្លេ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​

spot_img

​កណ្តាល​៖ គ្រោះ​ជំនន់​ទឹកភ្លៀង​សម្រាប់​ឆ្នាំ​២០២០​នេះ គឺ​ពិតជា​ធ្ងន់​ខ្លាំងពេក​ហើយ ព្រោះថា​ពុំ​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ ការប្រកបរ​បរមុខ​រកស៊ី​ប្រចាំថ្ងៃ និង​សម្បត្តិ​រដ្ឋ​ជាច្រើន​ទៀត​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវ​រង​ការខូចខាត​ខ្ទេច​ទាំងស្រុង​ផងដែរ​។

​ជាក់ស្តែង កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ផ្ទះថ្ម​ទៀម​១​ខ្នង​ដែល​ទើង​នៅបាន​៤​ខែ​ប៉ុណ្ណោះ នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​បាក់ស្រុត​គួរ​ឲ្យ​សោកស្តាយ ដោយសារ​កម្លាំង​ទឹក​ហូរ​យ៉ាងខ្លាំង បណ្តាល​ឲ្យ​បាក់​ស្រុតដី​ទ្រទ្រង់​គ្រឹះ​ដ៏​គួរ​ឲ្យ​ស្លុតរន្ធត់​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ នេះ គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​នេះ ក៏បាន​បង្ក​ឲ្យ​ផ្ទះថ្ម​ទៀម​១​ខ្នង​ទៀត នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​បាក់ស្រុត ដោយ​ប្រេះ​ជញ្ជាំង​យ៉ាងដំណំ​តែម្តង​។​

​ហេតុនេះ សូម​បងប្អូន​ដែលមាន​ទីលំនៅ​ក្បែរ​មាត់​ស្ទឹង​-​ព្រែក​-​ទន្លេ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​៕ ដោយ​៖ លឹម ហុង​

spot_img
×