Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គណនី​ហ្វេ​ស​បុក Mai Muon បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​ការផ្សព្វផ្សាយ​រូបភាព​ទឹកជំនន់​លើ​ភ្នំ​គូលែន​ដែលជា​រូបភាព​ចាស់​(វីដេអូ)

​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប សូមបញ្ជាក់ថា ការផ្សព្វផ្សាយ​ទឹក​ភ្នំ​គូលែន គឺ​រូបភាព​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន ទឹក​មាន​ស្ថានភាព​ធម្មតា​ដូច​រូបភាព​ថត កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០
​ក្នុងអំឡុងពេល​ស្ថានភាព​ប្រទេស​កម្ពុជា កំពុងតែជួបប្រទះ​នឹង​ជំនន់​ទឹកភ្លៀង រដ្ឋបាលខេត្ត​សង្កេតឃើញថា មាន​គណនី​ឈ្មោះ Mai Muon និង​គណនី​ឈ្មោះ អុក ជួរ បាន​យក​រូបភាព​ទឹក​ឡើង​ខ្លាំង​នៅ​តំបន់ភ្នំ​គូលែន​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧ មក​បង្ហោះ​ក្នុង​គណនេយ្យ​ឡើងវិញ ដែល​សកម្មភាព​នេះ​ធ្វើឱ្យ​បងប្អូន ក៏ដូចជា​សាធារណជន​មានការ​ភាន់ច្រឡំ​។

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​សូមបញ្ជាក់ថា ស្ថានភាព​ទឹក​នៅ​តំបន់ភ្នំ​គូលែន មាន​ស្ថានភាព​ល្អប្រសើរ និង​គ្រប់គ្រង​បាន​ដែល​មិនទាន់​ប្រកាសអាសន្ន​នោះទេ ដូច​មាននៅ​ក្នុង​រូបភាព​ដែល​បាន​ថត កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​។​

​រដ្ឋបាលខេត្ត សូម​ស្នើ​ឲ្យ​បងប្អូន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​មាន​ចេតនា​បង្ករ​ការយល់ច្រឡំ ឬ​អ​សណ្តាប់​សង្គម គឺអាច​ប្រឈម​ចំពោះមុខ​ច្បាប់​៕ដោយ៖បញ្ញាស័ក្តិ

​កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០ ម្ចាស់​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ Mai Muon ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ ដោយ​យក​រូបភាព​២០១៧ ខុសពី​ភាពជាក់ស្តែង ព្រមទាំង​សរសេរ​ខ្លឹមសារ​បំភាន់​សាធារណមតិ និង​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកលេង​បណ្ដាញ​ទំនាក់​សង្គម បានចេញ​មកសុំ​ទោស​ជា​សាធារណៈ​ដោយមាន​សំឡេង​និង​វីដេអូ​ដូចខាងក្រោម ៖

×