Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​អ្នកញៀន​ល្បែង​បៀ​ប្រុស​ស្រី 8 នាក់​

​រតនគិរី​៖​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែង​ចំនួន 8​នាក់​និង​ដកយក​បាន​បៀរ​លេង​ល្បែងស៊ីសង រថយន្ត​ពីរ​គ្រឿង​វេលា​ម៉ោង 15 និង 30 នាទី​កាលពី​ថ្ងៃទី 19 ខែតុលា​ឆ្នាំ 2020​។

ការចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោកស្នងការ​ខេត្ត​និង​ដោយមាន​ការសម្របសម្រួល​ពី លោក ព្រះរាជអាជ្ញារង រ៉ា​បូ រ៉ា​ន់​ឌី ចុះបង្ក្រាប​ល្បែង​សុ​ី​សង​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា​នៅក្នុង​ប្រតិបត្តិការ​នោះ​ឃាត់​ជនសង្ស័យ​បាន​ចំនួន ៨ នាក់​ក្នុងនោះ​មាន ស្រី ២​នាក់​។​ក្រុម​អ្នកញៀន​ល្បែង​មានឈ្មោះ​១-​សាទ យេន ភេទ​ប្រុស អាយុ ៦៦ ឆ្នាំ​ជនជាតិ​ឥស្លាម ស​ញ្ជា​ត្តិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​រមៀត សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ២-​ទីន សម្រស់ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ ស​ញ្ជា​តិ្ត​ខ្មែរ មុខរបរ​ធ្វេ​ី​សំណង ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូ​រក​ន្ទិ​ក សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ៣-​ពក ស្រី ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ ស​ញ្ជា​តិ្ត​ខ្មែរ មុខរបរ មេផ្ទះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេ​ត្ត្ត​រតនគិរី ៤-​ទីន យ៉ា ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​ម​៥-​សូម សេន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ឥស្លាម សញ្ជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ៦-​សួន សុផល ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ ស​ញ្ជា​ត្តិ​ខ្មែរ មុ​ខេ​បរ​ជាងសំណង់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ៧-​សែន អែល ភេទ​ប្រុស អ​អាយុ ៥៤​ឆ្នាំ ជនជាតិ​ឥស្លាម ស​ញ្ជា​ត្តិ​ខ្មែរ មុខរបរ ធ្វេ​ី​សំណង ទីលំនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រត​គិរី និង​៨-​ភួង ហ៊ុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សារពត៌មាន ទីលំនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

ក្រៅពីនេះ​សម្ភារ​ដកហូត​រួមមាន​លុយ​ខ្មែរ ៣៧២៩៥០០​រៀល ​លុយ​ដុល្លា​សហរដ្ឋ​អា​មេ​រិច ៧១០$ ​ទូរស័ព្ទដៃចំនួន​៥​គ្រឿង​ ​រថយន្ត​២​គ្រឿង ម៉ូតូ ០១​គ្រឿង កន្សែង ០១ បៀ​រចំនួន ០៤​ហ៊ូ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​នៅ​ការិយាល័យ​ជំនាញ​ដេី​ម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​ ដោយ​៖​សុខុម​

×