Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​អាជីវករ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើតេស្ត​រកសារ​ធាតុគីមី ហាមឃាត់​ដាក់​ក្នុង​ម្ហូបអាហារ​និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់

​ខេត្តស្វាយរៀង​៖ លោក ផឹង និល ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ផ្សារ វាល​យន្ត ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង និង​តូប​អាជីវករ​លក់ដូរ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​ស្វែងរក​សារធាតុ​គីមី​និង​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​

​ក្នុងឱកាស​នោះដែរ​លោក​លោក ផឹង និល បាន​អំពាវនាវ​ដល់​អាជីវករ​ដែលជា​អ្នកលក់ដូរ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើតេស្ត​រកសារ​ធាតុគីមី ហាមឃាត់​ដាក់​ក្នុង​ម្ហូបអាហារ​និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​។​

​សកម្មភាព​នេះ​ដោយមាន​ការចូលរួម​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​លោក អភិបាលរងក្រុង​ស្វាយរៀង ព្រមទាំង​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​ផងដែរ​។​

​លោក ផឹង និល បាន​ឲ្យ​ដឹងថា ក្រុម​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​គ្រឿងឧបភោគ បរិភោគ​នៅតាម ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយចំនួន និង​បាន​ប្រើប្រាស់​ឧបករណ​ធ្វើ​Test Kits បឋម​លើ​ម្ហូប​អារ​ហា ចំនួន​២៦​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាពិសេស​មន្ត្រី ក ប ប យើង​ក៏បាន​ផ្សព្វផ្សាយ អនុ​ក្រិ​ត្យ​លេខ​១៣៣ ស្តីអំពី​ផលិតផល​ចិញ្ចឹម​ទារក និង កុមារ លើ​សម្បក​វិច​ខ្ចប់​ម្សៅ​ទឹកដោះគោ​ផងដែរ ។​

​លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​យើង​បាន​រកឃើញ​ទំនិញ​មាន​សារធាតុ​គីមី ដូចជា​៖ ងៀត​បបែល ចំនួន​៧Kg មាន (​គីមី Borax ), ពពុះសណ្តែក ចំនួន​៥Kg មាន​( គី​មៅ​Borax ) ហើយ​មន្ត្រី​ជំនាញ​យើង​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ យកមក​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​៕ ដោយ​៖​វ៉ៃ​កូ​

×