សៀមរាប ៖ រូបភាពនៃទង្វើបាតសង្គម ឬ ហៅថាទំពាំងស្អុយ របស់ក្រុមក្មេងពាល១ហ្វូង ដេញវាយគ្នាឡើងប្រសាចផ្អើលពេញដងផ្លូវ នៅក្នុងពិធីបុណ្យហែរកឋិនទានមួយ បានធ្វើឲ្យមហាជនមានការហួសចិត្ត និងស្អប់ខ្ពើមជាខ្លាំង។
យ៉ាងណាមិញ ទិដ្ឋភាពដ៏គួរឲ្យស្អប់ខ្ពើមនេះ បើតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ុចសុខ ភា បានរៀបរាប់ឲ្យដឹងថា៖ «វៃគ្នាបែកក្បាលហូរឈាម ក្នុងពិធីហែរកបុណ្យកឋិន វត្តត្របែកឯករង្សី ស្រុកសូទ្រនិគម ខេត្តសៀមរាប!»។
តាមរយៈរូបភាពនេះផងដែរ មហាជនក៏បានសំណូមពរឲ្យសមត្ថកិច្ច តាមចាប់ពួកក្មេងពាលទាំងនោះមកដាក់ទណ្ឌកម្មឲ្យបានធ្ងន់តាមវិធីដែលអាចធ្វើទៅបាន ព្រោះយល់ថា ត្រឹមយកមកធ្វើការអប់រំល្មមៗ គឺពួកស៊ីជោរខាងកាប់ចាក់វាយតប់គ្នា ដែលឲ្យគេមើលឃើញថាខ្លួនអស្ចារ្យទាំងនេះ ពុំរាងចាលឡើយ៕ ដោយ៖ លឹម ហុង