ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តដឹកថ្មបុកពីក្រោយពេញទំហឹង បណ្តោលអោយបុរសម្នាក់ហោះទៅបុកផ្ទប់ជាមួយនិងទ្រុងរថយន្តបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងនៅតាមបណ្តោយផ្លូវព្រៃស ចំណែកឯតាកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង ៧និង៣២នាទី ត្រូវនិងថ្ងែទី២៣ខែតុលា ឆ្នាំ២០២០ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រៃស នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើិតគេឃើញរថយន្តHYUNDAl ពាក់ស្លាកលេខ ភ្នំពេញ 3B6315 បើកបរក្នុងទិសដៅពីលិចទៅកើតមកដល់មុខនិងបុរី ទ្រី គីម បានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តោលអោយបុរសម្នាក់បោកផ្ទុកទៅនិងទ្រុងរថយន្តមួយគ្រឿងដែលចតចោលបានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូជនរងគ្រោះម៉ាកសេ125 ស៊េរី09 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1l 3960។
ជនរងគ្រោះមានឈ្នោះ ជីម ទឹត ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិស្លែង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្រោយកើតហេតុក៏ឃើញសមត្ថកិច្ចមូលដ្ឌានខណ្ឌដង្កោបានចុះមកដល់បានទំនាកទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការនគរបាលចរាចរណ៍ផ្លូវគោក រងចាំប្រគល់ជនរងគ្រោះជូនសាច់ញាត្តិវិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ៖មីដា ផាន់ណា