ភ្នំពេញ៖លោកអភិបាលខណ្ឌមានជ័យ បានចូលរួមដោយលោកឧកញ៉ា ថោង សារ៉ាត និងជំទាវ ដឹកនាំដោយលោកឌី រត្ន័ខេមរុណ បានយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៥០៥គ្រួសារចែកជូនបងប្អូននៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អំណោយដែលពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារៗរួមមាន អង្គរ ១០គីទ្បូក្រាម ទឹកសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ និងថវិកា៤ម៉ឺនរៀល៕ដោយ៖មីដា និងផាន់ណា