Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត COROLLA បត់​មិន​ប្រយ័ត្ន​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ ប​ណ្តោ​ល​ឲ្យ​រង​ការ​ខូច​យ៉ាងដំណំ​

​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក COROLLA បត់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ​ប​ណ្តោ​ល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់ រងរបួស​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​2004 សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កូរ៉េ ផ្លាកលេខ កណ្តាល 3A 0997 បើក​តាម​បណ្ដោយ​ផ្លូវ​2004 ទិសដៅ​ពី​ជើង​មក​ត្បូង ដោយ​មកដល់​ទល់មុខ​ផ្ទះ​ជួលជុល​ម៉ាស៊ីន​ត្រ​ដាក់ ក៏​ឃើញ​បុរស​ជនជាតិ​ចិន បើករថយន្ត​បត់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​ពេញទំហឹង ប​ណ្តោ​ល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​រងរបួស​ស្រាល ចំណែកឯ​តៃកុង​រថយន្ត​កូរ៉េ​មិនមាន​រងរបួស​ទេ ខូចខាត​តែ​រថយន្ត​ផ្នែក​ខាងមុខ​
​រថយន្ត​ម៉ាក​COROLLA ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 2D 6259 ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ បណ្ដាលឱ្យ​រថយន្ត​ទាំងពីរ​រង​ការខូចខាត​យ៉ាងដំណំ​ ​ចំណែក​រថយន្ត​ម៉ាក​COROLLA ខូចខាត​ផ្នែក​ខាង​ទាំងស្រុង​។​

​ភ្លាមៗ​នោះដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​វាស់វែង​យក​រថយន្ត​កូរ៉េ និង​រថយន្ត​COROLLA មក​ដាក់​គៀន​ខាង ហើយ​ខាង​ភាគី​បង្ក​ដែលជា​ជនជាតិ​ចិន បាន​សង់​ទៅលើ​រថយន្ត​កូរ៉េ​ចំនួន​700​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​ការណ៍​តែម្តង​៕ ដោយ​៖​មី​ដា ផាន់​ណា​

×