Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​៖ សក្តានុពល​ទីផ្សារ​មូល​ប​ត្រ សម្រាប់​និ​រន្តរភាព​អាជីវកម្ម​នៅ​កម្ពុជា

​ភ្នំពេញ​៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី “​សក្តានុពល​ទីផ្សារ​មូល​ប​ត្រ​សម្រាប់​និរន្តរភាព​អាជីវកម្ម​នៅ​កម្ពុជា នៅ​អគ្គនាយកដ្ឋាន​សភាពាណិជ្ជកម្ម​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ .​ម​. ក​.) និង​លោក​ឧ​ញ៉ា លីម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា តំណាង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​។

​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់ និង​បង្កើន​ការយល់ដឹង​ពាក់ព័ន្ធ និង​វិស័យ​មូល​ប​ត្រ ជាពិសេស​អត្ត​ប្រយោជន៍​ជាច្រើន ក្នុងការ​កៀរគរ​មូលធន​តាមរ​យៈ​ទីផ្សារ​មូល​ប​ត្រ ដល់​សមាជិក​របស់​ស​ភា​ពាណិជ្ជកម្ម​កម្ពុជា ដែលជា​សហគ្រាស​ពាណិជ្ជកម្ម​សក្តានុពល ដើម្បី​អាច​ត្រៀមខ្លួន​ក្នុងការ​ស្វែងរក​ហិរញ្ញប្បទាន ក្នុង​ទីផ្សារ​មូល​ប​ត្រ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ការពង្រឹង​ការគ្រប់គ្រង​ក្រុមហ៊ុន ដើម្បីឱ្យ​អា​ជី​កម្ម​មាន​និរន្តរភាព​។

​កម្មវិធី​សិក្ខាសាលា​នេះ ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​សំខាន់ៗ គឺ​ទី​១ វឌ្ឍនភាព​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ទី​២ ការចែករំលែក​បទពិសោធ​ន៏​នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេ​ស៊ី​លី និង​ទី​៣ កិច្ចពិភាក្សា​”​ក្រុមហ៊ុន​អេស៊ីលីដា មុន​និង​ក្រោយ ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​។​
​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​(​គ .​ម​. ក​.) បាន​មានប្រសាសន៍ថា ការជួញដូរ​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដែល​រួមមាន មូល​ប​ត្រ​កម្មសិទ្ធិ​(​ភាគហ៊ុន​) មូល​ប​ត្រ​បំណុល (​សញ្ញា​បណ្ណ​សាជីវកម្ម​) និង​ឧបករណ៍​និ​ស្សន្ន ហើយ​នាពេលខាងមុខ យើង​និង​ដាក់ឱ្យ​ដំណើការ​គម្រោង​វិនិយោគ​រួម (CIS)​។

​សម្រាប់​មូល​ប​ត្រ​កម្មសិទ្ធិ មាន​ក្រុមហ៊ុន​ចំនួន ៧ បាន​ចុះបញ្ជី​បោះផ្សាយ ១ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ២, ក្រុមហ៊ុន​ហ្គ្រេ​ន ធ្វី​ន អិន​ធើ​ណេ​សិ​នណល ៣ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ៤ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ៥ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ៦ គ្រឹះស្ថាន​ធនាគារ​អេស៊ីលីដា និង​៧ ក្រុមហ៊ុន​ផេស​ថិ​ក ខេ​ម​បូ​ឌា ម .​ក ) ដែល​បាន​ប្រមូល​ទឹកប្រាក់​សរុប ១០១ លាន​ដុល្លារ​។

​សម្រាប់​មូល​ប​ត្រ​បំណុល បន្ទាប់ពី​ការអនុម័ត​ប្រកាស​ស្តីពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ កាលពី​ខែសីហា ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន​នេះ យើង​មាន​ក្រុមហ៊ុន​ចំនួន ៦ បាន​បោះផ្សាយ ១ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ ២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី ៣ ធនាគារ អេ​ប៊ី​អេ ៤. ក្រុមហ៊ុន អ​អិ​ម​អេ ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ៦ ធនាគារ​ភ្នំពេញ​ពាណិជ្ជ ដែល​បាន​ប្រមូល​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១៤៣ លាន​ដុល្លារ​។ សម្រាប់​ឧបករណ៍​និ​ស្ស​ន្ទ (​សំដៅ​ដល់​ការជួញដូរ​លើ​កិច្ចសន្យា​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ដែល​ចេញពី​មូល​ប​ត្រស​ន្ទ​ស្សន៍​លោហៈធាតុ​មានតម្លៃ ដូចជា គម្លាត​ថ្លៃ​មាស ប្រាក់ ប្រេង​ឆៅ និង​រូបិយ​បណ្ណ អន្តរជាតិ ជាដើម ត្រូវបាន​ដាក់ឱ្យ​ជួញដូរ​នៅក្នុង​ទីផ្សារ​តាមរយៈ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ចំនួន ៥ និង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា ឧបករណ៍​និ​ស្ស​ន្ទ ចំនួន ៣០ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី គ​. ម​. ក​. ។

​បើ​គិត​ត្រឹម​ពាក់កណ្តាល ឆ្នាំ​២០២០​នេះ ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ មាន​ទំហំ​ជួញដូរ​សរុប​ប្រមាណ​ជា ១៥០ (​មួយរយ​ហាសិប​) លាន​ដុល្លារ​។ ដោយឡែក សម្រាប់​គម្រោង​វិនិយោគ​រួម វិញ បច្ចុប្បន្ន គ​. ម​. ក​. បានផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន គ្រប់គ្រង​មូលនិធិ​ចំនួន ៨ ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ចំនួន ១០ និង​ក្រុមហ៊ុន​ចែកចាយ​លក់ ឡប់​មកវិញ ឬ​ទូទាត់​សង​ចំនួន ២ ផងដែរ​។

​ជារួម បច្ចុប្បន្ន​គ​. ម​. ក​. មាន​ក្រុមហ៊ុន​បោះផ្សាយ​ចំនួន ១៣ ដែល​ក្រុមហ៊ុន​ទាំងនោះ បាន​ប្រមូល​ថវិកា​រួម គ្នា​សរុប​ចំនួន​ជាង ២៤៤ លាន​ដុល្លារ​អាមេរិក​ពី​ទីផ្សារ ដើម្បី​ពង្រីក ឬ​អភិវឌ្ឍ​ស្ថាប័ន​របស់ខ្លួន ហើយ បើ​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ មាន​មូលធនូបនីយកម្ម​ទីផ្សារ​ប្រមាណ​ជា ១០ ,០៤៧ (​មួយ​ពាន់ សែសិប​ប្រាំពី​) ប៊ី​លាន​រៀល បើ​គិត​ជា​ដុល្លារ​ប្រហែល ២.៤៥០ ប៊ី​លាន​លាន​ដុល្លារ (​ពីរពាន់​បួន​រយ​ហាសិប លាន​ដុល្លារ ស្មើ​ឌី​ង ៩.២៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ បន្ថែម​លើ​នេះ ក៏មាន​ក្រុមហ៊ុន មួយចំនួនទៀត​បាននិងកំពុង​រៀបចំខ្លួន ដើម្បី​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ផងដែរ​។
​នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​(​គ .​ម​. ក​.)​។​

​បើតាម​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជាការ​ចូលរួម​របស់​ស​ភា​ពាណិជ្ជកម្ម​កម្ពុជា ជា​វិស័យ​ឯកជន ដែលមាន​តួនាទី​សំខាន់ ក្នុងការ​ជម្រុញឱ្យមាន​កំណើនសេដ្ឋកិច្ច​។ លើសពីនេះ ជា​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​ការយល់ដឹង និង​ជម្រុញ​ការចូលរួម​របស់​វិស័យ​ឯកជន នៅក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​។​
​ក្រុមហ៊ុន​ដែល​បាន​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​សាធារណៈ​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន តាមរយៈ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​លើ​ការផ្តល់​ការលើកទឹកចិត្ត​ពន្ធដារ បន្ទាប់ពី​ចុះបញ្ជី​ក្នុង​ទីផ្សារ ដោយ​បន្ថយ​ពន្ធលើប្រាក់ចំណេញ​លើ​អត្រាពន្ធ ដែល​ត្រូវ​បង់​ប្រចាំឆ្នាំ ជាពិសេស​គឺ​លទ្ធភាព​ទទួលបាន​ការ​អនុគ្រោះ​បំណុល​ពន្ធ​ពី​អតីតកាល និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។​
​តាមរយៈ​ការបោះ​ផ្សាយ និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​សាធារណៈ ក្រុមហ៊ុន​អាច​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ទំហំ​តូច ឬ​ធំ ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ដែល​សមស្រប​តាម​ស្ថានភាព​របស់​ក្រុមហ៊ុន សម្រាប់ ទ្រទ្រង់​ដល់​ការលូតលាស់ និង​រីកចម្រើន​របស់ខ្លួន ជាពិសេស​នៅក្នុង​ស្ថានភាព​ក្រោយពី​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីត ១៩ ក្រុមហ៊ុន​អាច​ស្វែងរក​ប្រភព​ទុន​បន្ថែម​ពី​ទីផ្សារ​មួយ​នេះ​៕
​ដោយ​៖CEN

×