Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​អេតចាយ​ក្នុង​ក្រុង​ដូន​កែវ​ចាប់ផ្តើម​ជាប់​ឈ្មោះ​ជា​បណ្តើរៗ​ហើយ​ ក្រោយ​ការកោះហៅ​របស់​អាជ្ញាធរ​ក្រុង​ដូន​កែវ​ទៅលើ​ម្ចាស់​ទីតាំង​រាប់សិប​ដង​មក​ណែនាំ ​ហាក់ដូច​គ្មាន​ស្គៀ​ប​ជើងធ្មេញ​គេ​ផង​

​តាកែវ​៖ ​ផ្លូវ​ក្រុង​ដូន​កែវ​លេខ​២៦​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ធ្វើតំណើរ​ឆ្លងកាត់​នាំគ្នា​ហៅ​ឈ្មោះ​ផ្លូវ​នោះ​ជា​ផ្លូវ​អេតចាយ​វិញ​ហើយ ព្រោះ​មាន​គេ​ស្គាល់​ជាង ដោយសារតែ​ទីតាំង​ស្តុក​និង​ចែកចាយ សំភារៈ​អេតចាយ​ក្នុង​ខេត្តតាកែវ​មួយ​នេះ បាន​យក​ផ្លូវថ្នល់​ធ្វើជា​អាជីវកម្ម​យ៉ាង​អាណាធិបតេយ្យ ដោយ​គ្មាន​អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីនោះ​បានឡើយ ព្រោះ​ថៅកែ​ចែកចាយ​សំភារៈ​កាកសំណល់ ដែល​ហៅថា អេតចាយ​ទាំងនោះ គេ​មាន​ខ្សែ​ធំៗ​ណាស់ ខណៈដែល​ទីតាំង មាន​អភិបាលក្រុង​ដូន​កែវ ២​ជំនាន់​ហើយ ដែល​កោះហៅ​ថៅកែ​ស្តុក​អេតចាយ​នោះមក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​ថែមទាំង​ធ្លាប់​ដកហូត​ដឹកយក​សំភារៈ​អេត ចាយ ទាំងនោះ​យកមក​ទុក​នៅ​សាលាក្រុង​ថែមទៀត តែ​ដូច​ចាក់ទឹក​ដាក​លើ​ក្បាល​ទា​អញ្ចឹង ចំពោះ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ​នាំគ្នា​និយាយថា បើ​អាជ្ញាធរ​ក្រុង​ដូន​កែវ មិនមាន​លទ្ធភាព​ដល់​រៀបចំ​របៀប​រយ​ទៅលើ​ទីតាំង​អេតចាយ​នោះ គឺ​ប្រហែល​មានតែ​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​ជា​អ្នកចេញ​មុខ​ហើយ​មើលទៅ ទើប​អាចទៅរួច ។

​សូមបញ្ជាក់​ផងដែរ លោក បាន ភារៈ អភិបាលរងក្រុង​ដូន​កែវ បាន​ធ្លាប់​និយាយ​ហើយ ថា​ទីតាំង​ស្តុក​សំភារៈ​អេតចាយ នេះ​គឺ​អាជ្ញាធរ​ក្រុង​បាន​ធ្លាប់​ដកហូត​នៅ​សំភារៈ​អេតចាយ​ទាំងនោះ និង​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​នឹង​ណែនាំ​រាប់​ភ្លេច​ហើយ ក្នុង​គោលបំណង​ចង់​រៀបចំ​សណ្តាប់​ផ្លូវ​នៅ​កណ្តាល​ក្រុង​អោយ​សភាព​ល្អប្រសើរ តែ​ផ្ទុយទៅវិញ​ម្ចាស់​ទីតាំង​ខាងលើ នៅតែ​ផ្គើន​មិន​ខ្លាចរអា​ការណែនាំ​អាជ្ញាធរ​ដដែល ព្រោះ​គេ​មាន​ខ្សែ​ធំ​ចាំ​ជួយ​អន្តរាគមន៍​នៅ​ពី​ក្រោយខ្នង ។

ចំណែក​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ​វិញ​បាន​និយាយថា អាជ្ញាធរ​ក្រុង​បាននាំគ្នា​ខិតខំ​ណាស់​ក្នុង​ការរៀបចំ​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង​ឲ​មាន​សណ្តាប់ធ្នាប់​ល្អ តែ​បែ​ជាមាន​អ្នកមានអំណាច​មក​កាង​ទីតាំង​ស្តុក​អេតចាយ​នៅ​ចំ​កណ្តាល​ក្រុង​ដូន​កែវ​បែបនេះ​ទៅវិញ តែបើ​មិន​ស្តាប់​មានតែ​អនុវត្ត​លើផ្លូវ​ច្បាប់​ហើយ ។

​ប្រជាពលរដ្ឋដែល​ធ្វើតំណើរ​នៅ​ទីនោះ នាំគ្នា​ទទូច​ស្នើសុំ​ឲ​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​មាន​ចំណាត់ការ​លើ​ទីតាំង​ស្តុក​អេតចាយ​នៅ​ចំ​កណ្តាល​ក្រុង​ដូន​កែវ​នេះ​ផង ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង​ដូន​កែវ ក៏ដូចជា​ភាពល្អប្រសើ​សម្រាប់​ខេត្តតាកែវ​ផងដែរ ៕ ដោយ​៖​តាកែវ​

×